ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ អំឡុងពេលវិបត្តិកូវីដ-១៩ បានបង្ហាញទិដ្ឋភាពសំខាន់ ២ ក្នុងវិស័យសុខាភិបាល
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីដ-១៩ បានបង្ហាញនូវទិដ្ឋភាពសំខាន់ចំនួន ២ នៅក្នុងវិស័យសុខាភិបាល។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ១៩ ខែមីនានេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្ហាញនូវទិដ្ឋភាពសំខាន់ចំនួន ២ នៅក្នុងវិស័យសុខាភិបាល។ ទី១. ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ បានបង្ហាញឲ្យអំពីសមត្ថភាពជាក់ស្ដែងរបស់គ្រូពេទ្យ និងមន្ត្រីសុខាភិបាលរបស់កម្ពុជា នៅទូទាំងប្រទេស។ ទី២. ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ក៏បានបង្ហាញនូវកម្រិត និងបញ្ហាកង្វះខាតមួយចំនួន ដែលកម្ពុជាបានប្រឈមពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «អញ្ចឹងវិបត្តិជំងឺកូវីដ-១៩នេះ ឲ្យយើងឃើញ ២ ទាំងចំណុចខ្លាំង ប៉ុន្តែពេលជាមួយគ្នាក៏ឃើញនូវចំណុចខ្វះខាត ដែលយើងដាក់ទិសដៅនៅក្នុងការពង្រឹងនៅក្នុងអាណត្តិទី ៧នេះ»។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា វិធានគន្លឹះមួយក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺការពង្រឹងវិស័យសុខាភិបាល ដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗមួយចំនួន។ ក្នុងនោះ ក៏មានមូលដ្ឋានដែលកើតចេញពីស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ