Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ ខ្ញុំសូមស្នើសុំក្មួយៗប្អូនៗនិស្សិតពេទ្យ កុំសុំជាប់ដោយមិនប្រឡងអី!

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់និស្សិតពេទ្យទាំងអស់ កុំសុំជាប់ដោយមិនប្រឡងទៀតអី ព្រោះការប្រឡងគឺជារឿងដ៏សំខាន់មួយ។ ការស្នើនេះ ធ្វើឡើងធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ១៩ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងគុណភាពរបស់សិស្ស-និស្សិត ហើយការរៀនពេទ្យត្រូវមានការរឹតបន្តឹងឲ្យខ្លាំង។

ក្នុងឱកាសនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់និស្សិតពេទ្យទាំងអស់ សូមកុំស្នើសុំជាប់ដោយមិនប្រឡងអី។ សម្ដេចនាយករដ្ឋមន្ត្រី​ បានថ្លែងថា «ហើយខ្ញុំសូមស្នើសុំក្មួយៗប្អូនៗនិស្សិតពេទ្យ កុំសុំជាប់ដោយមិនប្រឡងអី ព្រោះប្រឡងនេះជួយយើង ពេលដែលយើងទៅធ្វើការ ដូចខ្ញុំថា ពេទ្យគឺសេនាឲ្យទេវតា យើងត្រូវទៅព្យាបាលមនុស្សឲ្យចំ កុំឲ្យធ្វើអីខុសពីបំណងរបស់យើង ទាំងសមត្ថភាពយើងមាន»។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងដែរថា ការរៀនពេទ្យត្រូវរៀនឲ្យបានច្បាស់លាស់ ហើយត្រូវប្រឡងទាំងអស់គ្នា។ ក្នុងនោះដែរ សម្ដេច ក៏បានសង្កេតឃើញថា សមត្ថភាពនិស្សិតពេទ្យរបស់កម្ពុជា កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម