Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល៖ ធានាគុណភាពមន្ត្រី ជាការធានានូវគុណភាពក្នុងវិស័យសុខាភិបាលទាំងមូល

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងទៅលើគុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺជាកត្តាដ៏សំខាន់ដើម្បីធានាបានថា គុណភាពនៃវិស័យសុខាភិបាលរបស់កម្ពុជានឹងកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្លើយតបនឹងការពង្រឹងគុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺត្រូវផ្ដោតលើការបណ្ដុះបណ្ដាល ការរើសមន្ត្រីចូលបម្រើការងារ ទាំងមន្ត្រីសុខាភិបាលថ្មី និងទាំងមន្ត្រីដែលមានស្រាប់ ដែលអាចទាញពីប្រភពខាងក្រៅ។

សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «ធានាគុណភាពមន្ត្រីសុខាភិបាល គឺធានាគុណភាពដល់វិស័យសុខាភិបាល យើងនិយាយអំពីរឿងសម្ភារៈ គ្រឿងបំពាក់ ឧបករណ៍ នេះជាកត្តាសំខាន់ តែបើគ្មានមនុស្សទេ យើងទៅមិនរួចទេ»

សម្ដេចនាយករដ្ឋមន្ត្រី បន្តថា មនុស្សនេះហើយ ជាកត្តាយ៉ាងសំខាន់ ហើយនៅក្នុងអាណត្តិនេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំរូបមន្តយ៉ាងណាឱ្យមានភាពបត់បែន និងធានានូវប្រសិទ្ធភាពតែម្ដងក្នុងវិស័យសុខាភិបាល។ សម្ដេច​ សង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវតែបន្តជំរុញ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាគុណភាពវិស័យសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២២ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម