Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករ នៅរោងចក្រ RG Footwear

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ ២០២៤ នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​អគ្គិភ័យ​ឆេះ​រោងចក្រ​ស្បែក​ជើង​ឈ្មោះ RG Footwear (Cambodia) Co., Ltd អស់​ទាំងស្រុង ដែល​កើតហេតុ​កាលពី​ថ្ងៃ​ច័ន្ទ ទី ១៨ ខែ​មីនា ឆ្នាំ ២០២៤ វេលា​ម៉ោង ១៦ និង ៥០ នាទី ស្ថិត​ក្នុង​ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដោយ​ក្នុង​នោះ​មាន​កម្មករ-និយោជិត ធ្វើការ​ចំនួន ២ ២០៥ នាក់ (ស្រី ១ ០៣៦ នាក់)។ ទន្ទឹម​នោះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សម្ដែង​នូវ​សេចក្ដី​សោកស្ដាយ​បំផុត​ចំពោះ​ឧបទ្ទវហេតុ​អគ្គិភ័យ​នេះ និង​កំពុង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​កម្មករ-និយោជិត នៃ​រោងចក្រ R.G Footwear ដែល​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​កម្មករ-និយោជិត ក្រសួង បាន​បញ្ជាក់​ថា សម្រាប់​អត្ថប្រយោជន៍ ប​.​ស​.​ស រួមមាន ផ្នែក​ថែទាំ​សុខភាព អត្ថប្រយោជន៍​នៅ​ពេល​សម្រាលកូន និង​ការ​ពិនិត្យ​ផ្ទៃពោះ កម្មករ-និយោជិត នៅតែ​ទទួល​បាន​អត្ថប្រយោជន៍ និង​ប្រើប្រាស់ ប​.​ស​.​ស ជា​ធម្មតា។

បន្ថែម​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏បាន​ក្រើន​រំឭក​សាជាថ្មី ស្តីពី​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​បង្ការ​អគ្គិភ័យ និង​វិធានការ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ-និយោជិត នៅ​តាម​សហគ្រាស គ្រឹះស្ថាន និង​បាន​ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​ចូលរួម​ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ បង្ការ​អគ្គិភ័យ និង​វិធានការ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ-និយោជិត សំដៅ​ធានា​បាន​នូវ​បរិយាកាស​នៅ​កន្លែង​ធ្វើការ​ប្រកប​ដោយ​សុវត្ថិភាព​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៥ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៦ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម