ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យដាក់ចេញបម្រាម អ្នកល្មើសបំពានសីលធម៌ឱកាសចូលឆ្នាំខ្មែរអាចពិន័យទឹកប្រាក់ដល់ ៦ លានរៀល
បុណ្យចូលឆ្នាំខ្មែររយះពេល ៣ ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់ ១៥ និង ១៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបំរាមយ៉ាងតឹងរឹងដល់ជនណាមកលេងប៉ាតម្សៅបាញ់ទឹក គប់ទឹក មានគ្រោះថ្នាក់ដល់គេនៅតាមផ្លូវសាធារណៈ បៀតបៀនកេរខ្មាសលើបុគ្គលដទៃដោយទុច្ចរិត មានការបន្លំ ឬចេតនា លូកលាន់រាងកាយ ឱបថើប បន្លំស្ទាបប្រដាប់ភេទ ចាប់សុដន់ស្រី ជនដែលប្រព្រឹត្តបទល្មើសនោះនឹងធ្វើការឃាត់ខ្លួនដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ដល់ ៣ ឆ្នាំ និងធ្វើការផាកពិន័យជាប្រាក់ពី ២០០ ០០០ រៀលទៅ ៦ ០០០ ០០០ រៀល។ នេះបើតាមកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនៅព្រឹក ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ ក្នុងសាលប្រជុំសាលាខេត្តខេត្ត។

ឱកាសចូលឆ្នាំខ្មែរដែលមានរយះពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ១៥ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ មានយុវជន យុវនារី និងប្រជាពលរដ្ឋរាប់មុឺននាក់មកពីស្រុកជនបទ ក្នុងនោះមានអ្នកជិះម៉ូតូ ជិះរថយន្តមកលេងកម្សាន្តនៅសួនមានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងនៅតាមដងផ្លូវសាធារណៈ ខណៈអាជ្ញាធរណែនាំដល់យុវជន យុវនារីលេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅត្រូវឲ្យមានក្រមសីលធម៍ល្អ ហយយុវនារីវ័យក្មេងៗហាមមិនឲ្យស្លៀកពាក់ខើចលើខើចក្រោម មិនឲ្យស្លៀកពាក់សិចស៊ី លេចមុខលេចក្រោយនោះទេ។
លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាគណះបញ្ជាការឯកភាពខេត្តបានចេញបទបញ្ជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ៣ ថ្ងៃនោះមាន៖
១.ហាមដល់ ក្រុមយុវជន យុវនារី មិនឲ្យលេងគប់ទឹកនៅតាមផ្លូវសាធារណៈជាដាច់ខាត
២.ហាមមិនឲ្យក្រុមយុវជន យុវនារី ចាក់ធុងបាស់ ផឹក ស្រា ស្រែកឡូឡាពេញទីសាធារណៈដាច់ខាត
៣. នៅពេលយប់ ជនណាចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡា ធ្វើឲ្យរំខានដល់ផ្ទះអ្នកដទៃឃាត់ខ្លួនយកមកអប់រំលើកទី១ នៅមានបន្តនឹងចាត់ការទៅតាមផ្លូវច្បាប់។

លោក អ៊ុំ រាត្រី បានឲ្យដឹងទៀតថា អង្គភាពទាំង ៣ មានកងកំលាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងសឹករងខេត្ត និងគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ នៅចាំការពារគ្រប់ច្រកល្ហក ទាំងយប់ ទាំងថ្ងៃ ដើម្បីពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ៣ ថ្ងៃនៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិឲ្យបានម៉ឺងម៉ាត់។
លោក អ៊ុំ រាត្រី បានធ្វើការដាស់តឿន ដល់យុវនារី ដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ ឬលេងល្បែងផ្សេងៗទៀតឲ្យចេះស្លៀកពាក់ឲ្យបានសមរម្យចេះគោរពច្បាប់ប្រពៃណីខ្មែរផង។
ក្នុងឱកាសបុណ្យចូលឆ្នាំ អាជ្ញាធរក៏ហាមប្រាមរាល់ការលេងល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហឹង្សាបណ្តាលមកពីការរាំកម្សាន្តជាន់ជើងគ្នា ច្រណែនឈ្នានីស ការលេងល្បែងសុីសង ល្បែងផ្នាល់ផ្សេងៗ គប់ស្បោងទឹក លាបធ្យូង ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។ ម៉្យាងវិញទៀតត្រូវលើកកំពស់ ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គិភ័យ និងត្រូវទប់ស្កាត់ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង