ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនី អេស្ការមួយគ្រឿងឆេះស្ទើរខ្ទេចទាំងស្រុង ខេត្តបាត់ដំបង
ក្នុងពេលកំពុងកាយដីស្រែ អេស្ការមួយគ្រឿង ត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅកណ្តាលវាលស្រែ។
ហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលនេះ បានកើតឡើង នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោងប្រមាណ ២ រសៀល នៅត្រង់ចំណុចដីស្រែ ក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
អ្នកបើកបរជាជនរងគ្រោះ មានឈ្មោះ រ៉េត សារ៉ូន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិកើតហេតុបានរៀបរាប់ថា ការឆាបឆេះនេះ គឺខណ:ពេលដែលលោកកំពុងបញ្ជាកាយដី ស្រាប់តែឮសម្លេងផ្ទុះបន្តិចក៏មានអណ្តាតភ្លើងឆេះឡើងតែម្តង ទើបលោកទៅទាញបំពង់ពន្លត់អគ្គីភ័យមកបាញតែជួយមិនបានឡើយដោយសារភ្លើងឆេះខ្លាំងពេក។

ក្រោយពេលកម្លាំងសមត្ថកិច្ចចុះពិនិត្យគឺសង្គេតឃើញថា មូលហេតុ គឺឆ្លងប្រព័ន្ធភ្លើង នៅពេលកំពុងបើកកាយពង្រាបដីស្រែ។ ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ៕
អត្ថបទ : សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ