ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ
ក្នុងខែមេសាឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបងបានគ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឲ្យបានអធឹកអធ័មជាទីបំផុត ដោយត្រៀមរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា គឺសរុបមានចំនួន៥ថ្ងៃ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកពីខាងក្រៅផងដែរ។

នៅក្នុងផែនការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៥ ថ្ងៃនេះ គឺរដ្ឋបាលខេត្តមានគោលបំណងបង្កើតការសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងបានផ្សព្វផ្សាយនូវ វប្បធម៌ ប្រពៃណីដ៏ល្អ តាមរយៈការរៀបចំសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ពិសេសគឺការបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិឲ្យបានស្គាល់អំពីទំនៀមទំលាប់ក៏ដូចជាសក្តានុពលរបស់អ្នករស់នៅខេត្តបាត់ដំបងតាមរយៈការដាក់តាំងនូវផលិតផលតាមបណ្ដាស្រុក ក្រុងទាំង១៤ ផងដែរ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា នៅក្នុងរយៈពេល៥ ថ្ងៃនៃព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះ គឺរដ្ឋបាលខេត្តបានកំណត់ទីតាំងដែលត្រូវរៀបចំរួមមាន តាមបណ្ដោយវិថីសម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត (សាលាខេត្តចាស់) ក្នុងក្រុងបាត់ដំបងតែម្ដង ដោយមានការដាក់តាំងម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែងយក្ស ផ្លែទុរេនយក្ស និងណែមយក្សជាដើម៘ លុះនៅពេលរាត្រីក៏មានការរៀបចំខនសឺតប្រគំតន្ត្រីខ្នាតយក្ស ព្រមទាំងមានប្រដាល់គុនខ្មែរផងដែរ។

នៅក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះ គឺរដ្ឋបាលខេត្តបាត់ដំបងបានសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ហើយរដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងទីជិតទីឆ្ងាយ អញ្ជើញចូលរួមកម្សាន្តឱ្យបានច្រើនកុះករប្រកបដោយភាពសប្បាយរីករាយទាំងអស់គ្នា៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម