ព័ត៌មានជាតិ
ថ្នាក់ដឹកនាំធនាគារជាតិចង់ឱ្យកម្មកររោងចក្របើកប្រាក់ខែជាប្រាក់រៀល
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ បានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាល សាធារណជន ម្ចាស់អាជីវកម្ម និងវិស័យឯកជនរួមគ្នាទូទាត់ និងប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន។

ថ្លែងក្នុងឱកាសខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញលោក ស្រី ជា សិរីបានបញ្ជាក់ថា ថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជាបានសហការជាមួយកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្នុងការសិក្សាស្រាវជ្រាវលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ប្រាក់ឈ្នួលនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងទំនិញធ្វើដំណើរ។
លោកស្រីថា កម្មករប្រមាណជាង ៨០ ភាគរយ បានចាយប្រាក់រៀល ដែលធ្វើឱ្យកម្មករខាតពេលវេលា និងប្រាក់កាក់នៃការប្ដូរប្រាក់ ហើយថា កម្មករជាច្រើនយល់ស្របបើកប្រាក់ខែជាប្រាក់រៀល ដោយលោកស្រីលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស បង្កើនការបើកប្រាក់ខែជាប្រាក់រៀល ហើយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើទាំងអស់ផ្ដល់ជម្រើសដល់អតិថិជនមានលទ្ធភាពក្នុងការប្រើប្រាស់ QR Code ជាប្រាក់រៀល ដើម្បីសម្រួលទូទាត់ជាប្រចាំ។

លោកបណ្ឌិត ខូយ រ៉ាដា សេដ្ឋវិទូជាតិផ្នែកគោលនយោបាយ និងនវានុវត្តន៍ នៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិ មានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសដែលប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ ហើយបើយើងប្រើរូបិយប័ណ្ណផ្សេងៗច្រើន គឺធ្វើឱ្យយើងខាតបង់នៅពេលប្ដូរប្រាក់។
លោកថា ការប្រើរូបិយប័ណ្ណបរទេសចម្រុះ ជាពិសេសប្រាក់ដុល្លារផ្ដល់ទាំងអត្ថប្រយោជន៍ និងគុណវិបត្តិទៅដល់សេដ្ឋកិច្ចជាតិ។ ជាផលវិជ្ជមានបានន័យថា នៅពេលដែលប្រទេសរបស់យើងប្រើប្រាក់ដុល្លារច្រើននឹងជួយជំរុញឱ្យវិស័យហិរញ្ញវត្ថុរបស់យើងមានការរីកចម្រើន ធ្វើឱ្យអំណាចនៃការទិញរបស់ប្រជាពលរដ្ឋមានស្ថិរភាព។

ចំណែកផលអវិជ្ជមាន នៅពេលដែលយើងប្រើប្រាស់ប្រាក់ដុល្លារចរាចរនៅក្នុងទីផ្សារយើង អាចធ្វើឱ្យប្រទេសរបស់យើងបាត់បង់ចំណូលពីការបោះពុម្ពសាច់ប្រាក់ និងធ្វើឱ្យគោលនយោបាយហិរញ្ញវត្ថុគ្មានប្រសិទ្ធភាពខ្ពស់ នៅពេលដែលយើងដាក់ចេញគោលនយោបាយមួយ ជាពិសេសគឺប្រជាពលរដ្ឋគាត់នឹងមានការខាតបង់នៅពេលដែលគាត់ចរាចរប្រាក់ច្រើននៅក្នុងទីផ្សារ។
បើតាមលោកបណ្ឌិត ខូយ រ៉ាដា នៅកម្ពុជាកម្មករ និយោជិតភាគច្រើនបើកប្រាក់បៀវត្សរ៍ជាប្រាក់ដុល្លារ ប៉ុន្តែចំណែកនៃការចាយទៅវិញប្រមាណ ៩០ ភាគរយជាប្រាក់រៀល ដែលតម្រូវឱ្យគាត់ប្ដូរប្រាក់ក្រៅផ្លូវការជាច្រើន។ លោកថា នៅពេលដែលគាត់ទទួលបៀវត្សរ៍ជាដុល្លារ ហើយចាយប្រាក់រៀលច្រើនធ្វើឱ្យគាត់ខាតបង់សេដ្ឋកិច្ច និងសុខមាលភាពកាន់តែច្រើន៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ