ព័ត៌មានជាតិ
ពលរដ្ឋពឹងដង្ហើមទេសចរនៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរជួយធ្វើផ្លូវនិងស្តារព្រែក
សហគមន៍ទេសចរណ៍កំពង់ភ្លុកស្នើអាជ្ញាធរជួយធ្វើផ្លូវ និងជួយស្តារព្រែកដែលកាន់តែរាក់ពិបាកដល់ការធ្វើនាវាចរណ៍របស់ទូកទេសចរដឹកភ្ញៀវទៅកម្សាន្តនៅបឹងទន្លេសាប។


កំពង់ភ្លុកជាតំបន់គោលដៅទេសចរណ៍ដ៏សំខាន់មួយនៅខេត្តសៀមរាប។ ពីមុនពលរដ្ឋលើសលុបក្នុងសហគមន៍មានមុខរបរជាអ្នកនេសាទ តែបច្ចុប្បន្នជាង ៥០% បានផ្លាស់ប្តូរពឹងអាស្រ័យលើវិស័យទេសចរណ៍។
ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ បានប៉ះពាល់ដល់ជីវភាពពលរដ្ឋរស់នៅក្នុងសហគមន៍កំពង់ភ្លុក ដែលជាប់បឹងទន្លេសាបជាបឹងធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ខណៈដែលចំណូលពីវិស័យទេសចរណ៍បានថយចុះយ៉ាងខ្លាំង។
ដើម្បីទ្រទ្រង់ដល់ជីវភាពពលរដ្ឋក្នុងសហគមន៍ដែលពឹងផ្អែកលើវិស័យទេសចរណ៍ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកស្នើដ៏ទទូចដល់អាជ្ញាធរជួយស្ថាបនាផ្លូវមកតំបន់ទេសចរណ៍កំពង់ភ្លុក និងជួយស្តារព្រែកដែលកាន់តែរាក់ពិបាកដល់ទូកទេសចរដឹកភ្ញៀវចេញចូលទៅបឹងទន្លេសាប៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី