ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញគោលនយោបាយ ហើយដែលក្រសួង-ស្ថាប័ននីមួយៗ បាននិងកំពុងអនុវត្តគឺដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលមិនរៀបចំគោលនយោបាយធ្វើយានអវកាស ដើម្បីទៅឋានព្រះចន្ទនោះទេ។ ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤នេះ។

នៅក្នុងពិធីនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ម្សិលមិញខ្ញុំទៅបិទសន្និបាតសុខាភិបាល នៅក្នុងនោះខ្ញុំបានយកឃ្លីបមួយ ដែលខ្ញុំនិយាយអំពីសមិទ្ធផលសុខាភិបាល និងគោលនយោបាយ ដែលយើងត្រូវដាក់ចេញទៅទៀត ពីការអភិវឌ្ឍកសាង និងពង្រឹងមណ្ឌលសុខភាព រួមទាំងការកសាងពីថ្នាក់ជាតិចុះទៅពេទ្យតំបន់ សមិទ្ធផលផ្សេងៗដែលយើងបានទទួលបាន យើងធ្វើបាន យើងទើបសម្ពោធពេទ្យថ្មីៗរុញបន្ថែមទៀត បូកជាមួយនឹងផែនការដែលយើងកំពុងតែធ្វើបន្តទៅទៀត ស្រាប់តែមានប្អូនស្រីម្នាក់គាត់ចូលមកថា នាយករដ្ឋមន្ត្រីមួយថ្ងៃៗ ឃើញតែដើរដាក់គោលនយោបាយ អត់មានធ្វើអីសម្រាប់ប្រជាជនសោះ…អត់បានធ្វើអីដែលប្រជាជនចង់បានសោះ ខ្ញុំថា ហ្អាករួចអាដាក់ធ្វើពេទ្យហ្នឹង មិនសម្រាប់ពីណាហ្នឹង!»។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនរៀបចំគោលនយោបាយធ្វើយានអវកាស ដើម្បីទៅឋានព្រះចន្ទនោះទេ តែរៀបចំគោលនយោបាយសម្រាប់បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា «ហើយថ្ងៃនេះ បើមើលទៅ(របាយការណ៍ ធ្វើទាំងបង្គន់ជូនប្រជាពលរដ្ឋទៀត ចឹងបើថារដ្ឋាភិបាលមិនបូកសរុប ហើយនិងដាក់ទិសដៅដើម្បីធ្វើអានេះទេ ធ្វើដើម្បីអ្នកណាធ្វើដើម្បីប្រជាពលរដ្ឋ សូម្បីតែរបាយការណ៍បង្គន់ជាង ២លានកន្លះតាមផ្ទះជូនគ្រួសារនីមួយៗ បូកនឹងបង្គន់សាធារណៈជាង ១ម៉ឺនខ្នងទៀត គឺដើម្បីប្រជាពលរដ្ឋ»។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា តម្រូវការរបស់ប្រជាពលរដ្ឋមិនមែនតែមួយផ្នែក ឬមួយវិស័យណាមួយនោះទេ គឺមានផ្នែក និងវិស័យច្រើន ដូចជា៖ អប់រំ, សុខាភិបាល, អនាម័យ, បរិស្ថាន និងទឹកស្អាត ជាដើម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ហើយក្រសួង-ស្ថាប័ននីមួយៗ បាននិងកំពុងអនុវត្តគឺដើម្បីផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានតែម្ដង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ