ព័ត៌មានជាតិ
តំបន់អារ៉ែង ផ្តើមមានទំនប់បង្ហៀរឆ្លងដងស្ទឹងប្រវែងជិត១០០ម៉ែត្រ
កោះកុង ៖ អាជ្ញាធរស្រុកថ្មបាំង រដ្ឋបាលឃុំជំនាប់ និងឃុំថ្មដូនពៅ បានរួមគ្នាបញ្ចេញកញ្ចប់ថវិកាកសាងទំនប់បង្ហៀរទឹកមួយកន្លែងឆ្លងដងស្ទឹងឆាយអារ៉ែងប្រវែងជិត១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍អំឡុងរដូវវស្សាឱ្យកាន់តែមានសុវត្ថិភាព។

វត្តមានទំនប់បង្ហៀរទឹកឆ្លងដងស្ទឹងតំបន់អារ៉ែង ផ្តើមបណ្តើរបំពេញតួនាទីរបស់ខ្លួនចម្លងពលរដ្ឋ និងអ្នកទេសចរពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ក្រោយអាជ្ញាធរទម្លាក់កញ្ចប់ថវិកាមូលនិធិរួមគ្នាកសាងទំនប់ដ៏មានសារៈសំខាន់នេះឡើង។

លោក ឃុត មាន អភិបាលរងស្រុកថ្មបាំង បានឱ្យដឹងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ថា ទំនប់បង្ហៀរទឹកប្រវែងជិត១០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងបាតខាងក្រោមទំនប់មានទទឹង៩ម៉ែត្រ ដោយវាអាចសម្រួលផ្នែកគមនាគមន៍តាមសេចក្តីការចង់បានរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំជំនាប់ ឃុំថ្មដូនពៅ ពិសេសអ្នកទេសចរតែម្តង។

លោកអភិបាលរងស្រុកថ្មបាំង បន្ថែមថា ប្រជាពលរដ្ឋ និងសាធារណជន នឹងលែងបារម្ភពីធ្វើដំណើរឆ្លងកាត់ស្ទឹងដងមុនទៀតហើយ បើធៀបនឹងការជិះទូកដអំឡុងរដូវវស្សាមានចរន្តទឹកហូរខ្លាំងងាយនឹងគ្រោះថ្នាក់ជាយថាហេតុ។

ទំនប់ខាងលើនេះ បានផ្តល់សុវត្ថិភាព ព្រមទាំងចំណេញពេលវេលាច្រើនដល់គ្រប់អ្នកដែលបានឆ្លងកាត់ទៅមក មិនថាតែដឹកជញ្ជូនផលកសិកម្ម ដំណើរកម្សាន្តពីទៅឃុំជីផាតរហូតដល់ផ្លូវជាតិលេខ៤៨ឃុំអណ្តូងទឹក ស្រុកបូទូមសាគរ។
លោក ហ៊ីង ហេង និងលោក ឈិន សារិទ្ធ ជាពលរដ្ឋរស់នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង បានសម្តែងការពេញចិត្តនៅពេលមានទំនប់បង្ហៀរទឹកឆ្លងស្ទឹងអារ៉ែងនេះ ព្រោះវាជាតម្រូវការចង់បានយូរឆ្នាំមកហើយ ទើបតែទទួលបានពេលនេះប៉ុណ្ណោះ។

តំណាងប្រជាពលរដ្ឋដដែលថា ពេលមិនទាន់មានទំនប់នេះ មិនសុវត្ថិភាពធ្វើដំណើរឆ្លងកាត់ស្ទឹងនោះទេតាមរយៈជិះទូកដអំឡុងពេលវេលា ចំណែកឯរដូវប្រាំងមានជង្ហុកតូចធំមានរថយន្តតូចធំ ម៉ូតូ និងកង់ពិបាកធ្វើដំណើរផងដែរ។ លោក ហ៊ីង ហេង និងលោក ឈិន សារិទ្ធ ក៏រំពឹងថា ទំនប់នឹងផ្តល់អត្ថប្រយោជន៍សម្រាប់ពលរដ្ឋអាចឆ្លងកាត់បានយ៉ាងងាយស្រួលមិនថាយប់ថ្ងៃ និងខែវស្សា ឬខែប្រាំង។ ជាក់ស្តែងទិន្នផលដែលបង្កបង្កើនបានដឹកជញ្ជូនទៅលក់នៅទីផ្សារបានឆាប់រហ័ស ហើយចំនួនភ្ញៀវអ្នកទេសចរក៏កើនទៅតាមនោះដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច