Connect with us

ព័ត៌មានជាតិ

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

បានផុស

នៅ

កម្ពុជា​និង​បារាំង​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​ពីរ​ដើម្បី​បង្ហាញ​ពី​ឱកាសនិង​ទាក់ទាញ​វិនិយោគិន​បារាំង​មក​ដាក់​ទុន​វិនិយោគ​នៅ​ប្រទេសកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាល​ព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ​២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្សាក់ ប៉ឺឡេ​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​ជំនួប​នោះ លោក ស៊ុន ចាន់ថុល និង​ឯកអគ្គរដ្ឋទូត​បារាំង បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​លើ​ការ​រៀបចំ​ទស្សនកិច្ច​ទាក់ទាញ​វិនិយោគិន (Roadshow) នៅ​ប្រទេស​បារាំង និង​វេទិកា​ធុរកិច្ច​កម្ពុជា-បារាំង ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​នានា​នៃប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ការវិនិយោគ និង​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នាផងដែរ។

​កាល​ពីអំឡុង​​ខែ​មករា ឆ្នាំ២០២៤ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​កម្ពុជា​ទៅ​ប្រទេស​បារាំង លោក ហ្សាក់ ​ប៉ឺឡេ ឯក​​អគ្គរដ្ឋទូត​បារាំង​​បាន​គូសបញ្ជាក់ថា មាន​ក្រុមហ៊ុន​​និង​សហគ្រាស​បារាំង​ជាង ២០០ កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំនួន​នេះ​តិចតួច គួរ​តែ​មានការ​វិនិយោគ​​​ច្រើន​ជាង​ហ្នឹង។ នេះ​បើ​តាម​លោក​ ហ្សាក់ ប៉ឺឡេ។

ឯក​អគ្គរដ្ឋទូត​បារាំង​បានលើក​ពី​​​កត្តារាំងស្ទះ​​មួយ​ចំនួន​ ដែល​​នាំ​ឲ្យ​​​​ក្រុមហ៊ុន​បារាំង​​ហាក់​មិន​សូវ​មក​វិនិយោគ​​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះមាន​កង្វះ​​ព័ត៌មាន​ពី​ស្ថានភាព​​វិនិយោគ​នៅ​ប្រទេស​កម្ពុជា កង្វះខាត​ផ្នែក​ឡូជីស្ទីក និង​កម្លាំង​ពលកម្ម រួម​ទាំង​បញ្ហា​ពាក់ព័ន្ធ​ពន្ធ​ដែល​ប៉ះពាល់​ដល់​ឱកាស​ទាក់​ទាញ​វិនិយោគ​បារាំង​នៅ​កម្ពុជា។

លោក​ហ្សាក់ ប៉ឺឡេ បានលើកបង្ហាញ​​ពី​តួនាទី​របស់​ស្ថាន​ទូតបារាំង ​គឺ​​ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​ឲ្យ​ធុរកិច្ច​​បារាំង​មក​វិនិយោគ​​ឲ្យ​បាន​ច្រើន​។ បើតាម​លោក ​ហ្សាក់ ប៉ឺឡេ ​ជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ស្ថានទូត​បារាំង​តែងតែ​​​សហការ​​រៀបចំ​​វេទិកា​​ធុរកិច្ច​បារាំង​​កម្ពុជា ដើម្បី​ឲ្យ​អ្នកចូលរួម​បាន​យល់​ពី​ស្ថានភាព​និង​ឱកាស​​វិនិយោគ​នៅ​ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម