ព័ត៌មានជាតិ
តម្រុយឆ្លងកូវីដធ្ងន់ធ្ងរព្រឹកនេះ សម្តេចហ៊ុន សែន នឹងចេញសារបន្ទាន់បន្តិចទៀតនេះ
នៅប៉ុន្មានម៉ោងមុននេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហើបពីតម្រុយការឆ្លងកូវីដ ១៩ ធ្ងន់ធ្ងរនៅកម្ពុជា ស្របពេលដែលពលរដ្ឋកំពុងទន្ទឹងរង់ចាំរបាយការណ៍របស់ក្រសួងសុខាភិបាល។
នៅព្រឹកមិញនេះ ឯកឧត្តមខៀវ កាញារីទ្ធ បានថ្លែងថា៖ “ថ្ងៃនេះ មានរឿងកូវីដ១៩ ធ្ងន់នៅកម្ពុជាហើយ ។ សូមរង់ចាំ ដំណឹងពីសុខាភិបាល”។
គិតត្រឹមម៉ោងនេះ ក្រសួងសុខាភិបាលមិនទាន់ចេញរបាយការណ៍ពីស្ថានភាពកូវីដនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសារបន្ទាន់មួយចេញពីគេហដ្ឋានរបស់សម្តេច នៅក្រុងតាខ្មៅនៅម៉ោង ៩ ព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០។
ទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោឲ្យដឹងថា ” នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត”៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត