Connect with us

ព័ត៌មានជាតិ

​​ក្រសួង ច្រានចោល​សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​មួយ​ចំនួន

បានផុស

នៅ

ក្រសួងព័ត៌មាន បាន​បដិសេធ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​ជុំវិញ​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ លើ​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន ​នៅ​កម្ពុជា និង​ថា ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​ការ​យក​លុយ​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ។

សេចក្ដី​បំភ្លឺ​អំពី ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន និង​សេចក្ដី​បំភ្លឺ​ជុំវិញ​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដូច​ខាងក្រោម ៖

១. អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បាន​កត់​សម្គាល់​ឃើញ​ថា កាលពីថ្ងៃទី០២ ខែ​វិច្ឆិកា ឆ្នាំ២០២០ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥៧ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​ចោទ​ប្រកាន់​រាជរដ្ឋាភិបាល កម្ពុជា ថា​បាន​យាយី​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ និង​អ្នក​សារព័ត៌មាន ប៉ុន្តែ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ទាំង ៥៧នោះ មាន​អង្គការ​សង្គម​ស៊ីវិល​​ ចំនួន ១២ ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង មហាផ្ទៃ និង ០១ ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន ក្រៅពីនោះ ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​មិន​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ឡើយ។ ដូច្នេះ​ក្នុង​ការ​ចោទប្រកាន់​ខាងលើ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន ចាត់ទុកថា វា​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក្នុង​ការ​ទាក់ទាញ​ការ​យក​លុយ​ពី​ខាង​ក្រៅ និង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ និង​ប្រជាប្រិយភាព​សម្រាប់​ក្រុម​ខ្លួន និង​មាន​ចេតនា​ក្នុង​ការ​បំភាន់ សាធារណ​មតិ​តែ​ប៉ុណ្ណោះ។

២. រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ការ គោរព សិទ្ធិមនុស្ស សិទ្ធិ សេរីភាព​សារព័ត៌មាន និង​សេរីភាព ខាង​ការ​បោះពុម្ព​ផ្សាយ ស្រប​តាម​មាត្រា ៣១ និង​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាមច្បាប់​ស្ដីពី​របប សារ​ព័ត៌មាន ឆ្នាំ១៩៩៥។ ផ្អែកទៅលើច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្តិ ដែល​មាន​ជា​ធរមាន​នៅ​ក្នុង ព្រះ​រាជា​ណាចក្រ​កម្ពុជា ជា​ពិសេស​ច្បាប់​ស្ដីពី​របប សារព័ត៌មាន អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន នៅ​កម្ពុជា អាច​បំពេញ​វិជ្ជាជីវៈ​ដោយ​សេរី និង​គ្មាន​ការ​ត្រួតពិនិត្យ​ជា​មុន​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​របស់​ខ្លួន មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​សារព័ត៌មាន​អាច​រក្សា​ជា​សម្ងាត់​នូវ​ប្រភព​ព័ត៌មាន​ដែល​ខ្លួន​ទទួល​បាន​ផង​ដែរ។
​តាម​រយៈ​ការ​អនុវត្ត​ច្បាប់​នេះ បច្ចុប្បន្ន​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា មាន​ការ អភិវឌ្ឍ​គួរ​ជា​ទី​មោទនៈ​ទាំង​វិសាលភាព នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការ​រើសអើង និង​គ្មាន​ការ​គំរាមកំហែង។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទប្រកាន់ ចំពោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ ខ្លួន​ទៅ​លើ​អ្នកសារព័ត៌មាន​ដែល​ប្រព្រឹត្ត​ខុសច្បាប់​មួយ​ចំនួន​កន្លង​មក ថា​ជា​ការ​រំលោភ​បំពាន បំបិទ​សិទ្ធិ សេរីភាព​សារព័ត៌មាន​នោះ គឺ​ជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់លើករណី​នីមួយៗ​នោះ​ឡើយ​។ ពាក់ព័ន្ធ​ចំណុច​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​សូម​បញ្ជាក់​ជូន​ថា ការ​អនុ​វត្ត​វិធាន​ការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​សារព័ត៌មាន​ទាំងនោះ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​អង្គហេតុ និង​អង្គច្បាប់ ស្រប​តាម​គោលការណ៍​និតិរដ្ឋ​ដែល​គ្រប់​ប្រទេស​ប្រកាន់​យក។ ដូច្នេះ​អ្នក​ដែល​ប្រកប​វិជ្ជាជីវៈ​ទាំងអស់ រួម​ទាំង​អ្នក​ប្រកប​វិជ្ជាជីវៈ​ព័ត៌មាន ត្រូវ​គោរព​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ ដែល​មាន​ជា​ធរមាន​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជៀស​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ផ្លូវច្បាប់។
បន្ថែម​ពី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន សូម​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ ករណី​ការ​អនុវត្ត​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកសារព័ត៌មាន​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ កំពុង​ស្ថិត​នៅ​ក្នុង ដំណើរ​ការ​នីតិវិធី​របស់​ស្ថាប័ន​តុលាការ ដូច្នេះ​មាន​តែ​ការ​ចូលរួម​អនុវត្ត​ទៅ​តាម​នីតិវិធី​តុលាការ ទេ ដែល​ជា​ដំណោះ​ស្រាយ​ក្នុង​ការ​អនុវត្ត​សិទ្ធិ សេរីភាព និង​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​ចំពោះ​មុខ​ច្បាប់។ ក្នុង​ករណី​នេះ ភាគី​ពាក់ព័ន្ធ​អាច​ផ្តល់​ជា​ជំនួយ​ផ្លូវច្បាប់​ដល់​ជនជាប់ចោទ​ទាំង​នោះ ទៅ​តាម​នីតិវិធី​ច្បាប់។

៤. ចំពោះ​ការ​ចោទប្រកាន់​មក​លើ​ក្រសួង​ព័ត៌មាន អំពី​ការ​ដក​អាជ្ញា​បណ្ណ​អង្គភាព​សារព័ត៌មាន​មួយ​ចំនួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន សូម​បញ្ជាក់​ថា ផ្អែក​តាមច្បាប់​ស្ដីពី​ របប​សារ​ព័ត៌មាន និង​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​ក្រសួង​ព័ត៌មាន ក្រសួង​បាន​ផ្ដល់​ការ​ចុះបញ្ជី​ស្របច្បាប់​ដល់​អង្គភាព​សារព័ត៌មាន ឬ​អ្នកសារព័ត៌មាន ដោយ​គ្មាន​ការ​រើសអើង និង​ដោយ​ស្មើភាព។
​បន្ថែម​ពី​នេះ​ក្រសួង​ព័ត៌មាន​មាន​តួនាទី និង​ភារកិច្ច​ក្នុង​ការ​ផ្ដល់ ផ្អាក​បណ្ដោះអាសន្ន និង​បញ្ឈប់​អាជ្ញាបណ្ណ ទៅ​លើ​អាជីវកម្ម​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​ន័យ​នេះ ក្រសួង​អាច​ផ្ដល់​អាជ្ញា​បណ្ណ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា នៅ​ពេល​ដែល​អ្នក​ប្រកប​វិជ្ជាជីវៈ​សារ ព័ត៌មាន​បាន​បំពេញ​ទៅ​តាម​នីតិវិធី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មាន​ជាធរមាន។
ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រសួង​ក៏​អាច​ផ្អាក​បណ្ដោះអាសន្ន ឬ​លុប​អាជ្ញា​បណ្ណ ប្រសិន​បើ​ក្រសួង​ពិនិត្យ​ឃើញ​ថា អង្គភាព ឬ អ្នក​សារព័ត៌មាន​ទាំង​នោះ ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ និង​កិច្ចសន្យា​របស់​ខ្លួន​ដែលបាន តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន។ ​

៥. ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន សូម​អំពាវនាវ និង​លើក​ទឹកចិត្ត ដល់​អ្នក​​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ ទាំងអស់​នៅ​កម្ពុជា សូមចូលរួមគោរពច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ នានា ក្រម​សីល​ធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​ ដែល​សាមី​អង្គភាព​ខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួងព័ត៌មាន​ឱ្យ​បាន​ខ្ជាប់​ខ្លួន ដោយ​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ និង​កុំ​បំភ្លៃ​ការពិត ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​ឱ្យ​កាន់​តែ​រីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម