ព័ត៌មានជាតិ
អ្នកសារព័ត៌មានដើរតួនាទីសំខាន់ ចូលរួមបញ្ជ្រាបគោលនយោបាយរបបសន្តិសុខសង្គមដល់សាធារណៈជន
ក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានស្តីពី «របបសន្តិសុខសង្គមនៅកម្ពុជាដល់សមាជិកអ្នកសារព័ត៌មានជាតិ» នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះ លោកស្រី ភាព សោភ័ណ នាយិកាប្រចាំប្រទេសអង្គការអុកស្វាម បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយនានារបស់រាជរដ្ឋាបាល ជុំវិញរបបសន្តិសង្គមទៅកាន់សាធារណៈជន ដើម្បីបានជ្រាបជាព័ត៌មាននិងការផ្តល់កិច្ចសហការអនុលោមតាម។
លោកស្រី ភាព សោភ័ណ មានប្រសាសន៍ថា តាមរយៈក្រុមប្រឹក្សាជាតិ គាំពារសង្គម, បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ហៅកាត់ថា ប.ស.ស.) និងមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ដែលបានដាក់ឱ្យអនុវត្តគោលនយោបាយ និងរបបគាំពារសង្គមមួយចំនួន ជាពិសេសរបបសន្តិសុខសង្គម អ្នកសារព័ត៌មានបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងគោលនយោបាយនានារបស់រាជរដ្ឋាបាលទៅកាន់សាធារណៈជន ជាពិសេសកម្មករនិយោជិក។
អ្នកសារព័ត៌មានក៏បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការពាំនាំកង្វល់ មតិយោបល់ និងធាតុចូលនានាពីប្រជាពលរដ្ឋ អ្នកឯកទេស និងភាគីពាក់ព័ន្ធ ទៅលើគោលនយោបាយនានា ដែលបានសម្រេចឱ្យដាក់អនុវត្តន៍ដោយរាជរដ្ឋាភិបាល។ នេះសឱ្យឃើញពីការរីកចម្រើន និងតួនាទីមិនអាចខ្វះបានរបស់អ្នកសារព័ត៌មាន ក្នុងការកសាងនិងពង្រឹងយន្តការគណនេយ្យភាពសង្គមនៅកម្ពុជា។
ដោយមានកិច្ចសហការជិតស្និទ្ធជាមួយបេឡាជាតិសន្តិសុខសង្គម បើតាមលោកស្រី ភាព សោភ័ណ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាមួយអុកស្វាមនិងបណ្តាញគាំពារសង្គម បានផ្តួចផ្តើមរៀបចំវេទិកាថ្នាក់តំបន់ជាបន្តបន្ទាប់នៅតាមតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជារួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងទីក្រុងភ្នំពេញ ក្នុងការបង្កើតឱកាសជល់និយ័តករ និងប្រតិបត្តិករបបសន្តិសុខសង្គម ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិតគ្រប់វិស័យ តំណាងក្រសួង-មន្ទីរមកពីខេត្តនានា ធ្វើការពិភាក្សា លើកពីកង្វល់ និងឆ្លើយតបជាពិសេសនោះ គឺរួមគ្នាត្រិះរិះស្វែងរកដំណោះស្រាយសមស្របក្នុងន័យដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ អុកស្វាមបានសហការគ្នាជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្លឹបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា ដល់សមាជិកអ្នកសារព័ត៌មានជាតិមកពីស្ថាប័នសារព័ត៌មានចំនួន ៤៣ ផ្សេងគ្នាម្តងរួចមកហើយ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?