ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករ-និយោជិត ជាង ២ ពាន់នាក់ នៅរោងចក្រផលិតស្បែកជើងដែលរងគ្រោះដោយអគ្គិភ័យ សូមបន្តរក្សាភាពស្ងប់ស្ងាត់ជាបន្តទៀត ដើម្បីរង់ចាំការដោះស្រាយប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ពីរោងចក្រ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២១ មីនា នេះថា ក្រសួង សូមកោតសរសើរដល់កម្មករ-និយោជិត រោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានកម្មករ-និយោជិត ធ្វើការចំនួន ២ ២០៥ នាក់ (ស្រី ១ ០៣៦ នាក់) ដែលមានភាពចាស់ទុំ ដោយរក្សាភាពស្ងប់ស្ងាត់ និងសូមរក្សាភាពស្ងប់ស្ងាត់នេះជាបន្តទៀត រង់ចាំការបើកប្រាក់ពីរោងចក្រ ព្រោះថាសម្រាប់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀតរបស់កម្មករ ខាងរោងចក្រ នឹងវាយតម្លៃ និងជូនព័ត៌មាននាពេលខាងមុខនេះ សម្រាប់ផ្តល់ជូនដល់កម្មករតាមការសន្យាកន្លងមក។
លោកបានបន្តថា ប្រសិនបើកម្មករ-និយោជិត ចង់ស្វែងរកការងារថ្មី អាចទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ តាមរយៈមជ្ឈមណ្ឌលការងារចល័ត និងផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូននៅម្តុំរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ដើម្បីទទួលបានឱកាសការងារថ្មីជាមួយនឹងរោងចក្រ សហគ្រាស នៅក្បែរនឹងតំបន់រស់នៅស្រាប់ ដែលមានឱកាសការងារជាង ៨ ពាន់កន្លែង សម្រាប់ជ្រើសរើសទៅលើវិស័យកាត់ដេរ និងស្បែកជើង ស្របទៅនឹងជំនាញដូចកម្មករដែរ។ លើសពីនេះ កម្មករនៅតែទទួលបានអត្ថប្រយោជន៍ការប្រើប្រាស់ពី ប.ស.ស ជាធម្មតា រួមមាន ផ្នែកថែទាំសុខភាពនៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ថ្មីៗ នេះ អគ្គិភ័យបានឆាបឆេះអគាររោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ តែរហូតមកដល់ពេលនេះមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ហើយទំហំការខូចខាតវិញ ក៏មិនទាន់ដឹងច្បាស់លាស់ដែរ ដោយគ្រាន់តែសន្និដ្ឋានថា អគារទាំង ៣ ត្រូវបានបំផ្លាញទាំងស្រុង ដែលប៉ាន់ប្រមាណថវិកាជាង ១០ លានដុល្លារ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី