Connect with us

ព័ត៌មានជាតិ

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

បានផុស

នៅ

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង​បេឡាជាតិ​សន្តិសុខ​សង្គម​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈមាន​ប្រសាសន៍ថា ​ការដាក់​ឱ្យដំណើរការកម្មវិធី​របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យ- និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​បន្ទុក​ជីវភាព​របស់​កម្មករ និង​ពលរដ្ឋ​ពេល​មាន​បញ្ហា​សុខ​ភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា​ ឆ្នាំ​២០២៤ នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​ស្តីពី ​«របប​សន្តិសុខ​សង្គម​នៅ​កម្ពុជា​ដល់​សមាជិក​អ្នក​សារព័ត៌មាន​ជាតិ​» លោក ហេង សុផាន់ណារិទ្ធ លើក​ឡើង​ថា ការ​អនុវត្ត​របបសន្តិសុខ​សង្គម​នៅកម្ពុជា បានលេចរូបរាងលើ​ក​ដំបូង​តាំង​ពី​ទសវត្សរ៍ ឆ្នាំ១៩៤០ មក​ម្ល៉េះ​ ប៉ុន្តែ​ពេល​នោះ​ស្ថិត​ក្នុងទម្រង់ជា​ប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថា “ហឹបប្រាក់អន្តរវិជ្ជាជីវៈ” ហើយក៏​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​នៅ​ក្នុង​សម័យ​ពុលពត។ យ៉ាង​ណា​មិញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធ​សន្តិសុខសង្គម​ត្រូវបានស្ដារ​ជាជំហានៗ​ឡើង​វិញ។

ជាក់ស្តែង នៅឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីត្រូវបានរៀបចំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ចនិងសង្គម ដែលផ្តល់អាណត្តិឱ្យបេឡាជាតិសន្តិសុខសង្គមក្នុងការអភិវឌ្ឍ និងអនុវត្តរបបសន្តិសុខសង្គមពេញលេញនៅកម្ពុជា រួមមាន (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព, (៣) ផ្នែកប្រាក់សោធន និង (៤) ផ្នែកនិកម្មភាព។ ដោយឡែកផ្នែកថែទាំសុខភាព បានដាក់​ឱ្យអនុវត្តសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ ដោយនៅ​ពេលនោះ និយោជកបង់ភាគទាន ១,៣% បងប្អូនកម្មករនិយោជិតបង់១,៣%។ ចាប់ពីខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានសម្រេច​ឱ្យនិយោជកជាអ្នកបង់ជំនួសបងប្អូនកម្មករនិយោជិត ១០០% គឺភាគទាន ២,៦% ដើម្បីសម្រួលដល់បន្ទុក​ចំណាយរបស់កម្មករនិយោជិត ដែល​អាច​ឱ្យ​សន្សំថវិកាបានប្រមាណ ៦-៨ដុល្លារ ក្នុង ១ខែ។

យ៉ាងណាមិញ តាម​រយៈ​ការដាក់ឱ្យដំណើរការកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យ- និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាម​គោលការណ៍ស្ម័គ្រចិត្ត កាល​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យ- និយោជន៍ភាគច្រើន ក៏ដូចជាកម្មករនិយោជិតភាគច្រើន មន្ត្រីរាជការ ដែល​ចង់ឱ្យ​អ្នកនៅ​ក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។ បន្ថែម​ពី​នេះ​ ប.ស.ស.បាន​ក្លាយជានិមិត្តរូប​នៃសុខភាពក្នុងចិត្តរបស់ប្រជាជន​ ដោយ​អាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹង ស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

លោក ហេង សុផាន់ណា​រិទ្ធ បាន​បន្ថែមថា បុគ្គល​ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០ រៀល ហើយសម្រាប់មន្ត្រីរាជការ ការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុកគឺជាបន្ទុករបស់រដ្ឋ ដែលអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ ដោយ​ឡែក​បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែ ក្នុងអំឡុង ១២​ខែចុងក្រោយ នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម