Connect with us

ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

បានផុស

នៅ

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់ឱ្យមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ ជាពិសេសច្រកទ្វារព្រំដែនកម្ពុជា និងថៃ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរដែលនឹងត្រឡប់ពីប្រទេសថៃមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខឱ្យបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកអន្តោប្រវេសន៍ប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនបែបនេះ ស្របពេលដែលមានការណែនាំពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ នៅក្នុងនោះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងការងារ សហការជាមួយបណ្តាខេត្តជាប់ព្រំដែន ដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខ។

ដើម្បីចូលរួមអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានបេីកកិច្ចប្រជុំដាក់ផែនការ ដេីម្បីសម្របសម្រួលបែបបទជូនពលរដ្ឋខ្មែរ​ និងពលករខ្មែរ ដែលនឹងវិលត្រលប់ពីប្រទេសថៃចូលប្រទេសកម្ពុជា​វិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរ នាខែមេសា​ ឆ្នាំ២០២៤​ខាងមុខ​។

ក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ បានជំរុញឱ្យមន្រ្តីតាមបណ្ដាច្រកទ្វារអន្តរជាតិទាំងអស់យកចិត្តទុកដាក់បម្រើសេវាជូនភ្ញៀវជាតិ​-អន្តរជាតិ​ឱ្យបានល្អ ត្រួតពិនិត្យ កត់ត្រាមធ្យោបាយ​ និងអ្នកដំណេីរចេញ-ចូល ព្រមទាំងបំពេញបែបបទ បញ្ជូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ មុនការប្រថាប់ត្រាអនុញ្ញាត ពិសេសសម្របសម្រួលបម្រើសេវាជូនពលរដ្ឋខ្មែរ ដែលជាពលករត្រឡប់ពីធ្វេីការនៅប្រទេសថៃមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរឱ្យបានល្អ។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់កម្លាំងប៉ុស្តិ៍ឱ្យយកចិត្តទុកដាក់ក្នុងការល្បាតក្នុងភូមិសាស្ត្រ ដើម្បី ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនសង្គមជាតិ និងពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម