Connect with us

ព័ត៌មានជាតិ

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានបាន​ប្រទះឃើញ និងប្រមូលបាននូវ​ប្រភេទឧរង្គសត្វ និងថលជលិកសត្វមួយចំនួន​នៅ​តំបន់ភ្នំថ្មកំបោរក្នុង​ភូមិសាស្រ្តស្រុកបាណន់​ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លង​មក​នេះ ​ក្រុមមន្រ្តីជំនាញ​មកពី​នាយកដ្ឋាន​ជីវៈចម្រុះនៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សហកា​រជា​មួយអង្គការ​សត្វព្រៃ និង​រុក្ខជាតិកម្ពុជា FFI បាន​ចុះសិក្សាស្រាវជ្រាវពី​ប្រភេទឧរង្គសត្វ និង​ថលជលិកសត្វ នៅតាម​បណ្តា​ភ្នំថ្មកំបោរដែល​មាន​ដូចជា ភ្នំសំពៅ ភ្នំក្តោង ភ្នំបាណន់ ភ្នំរំសាយសក់ ភ្នំតាគ្រាម ភ្នំក្រពើ និងភ្នំខ្ពស់ជាដើម ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុង​នោះ​បានប្រទះឃើញ​ប្រភេទឧរង្គសត្វនិងថលជលិកសត្វមួយចំនួនដែល​​​អ្នកជំនាញសង្ស័យថា អាចជាប្រភេទថ្មី ឬ​ជាកំណត់ត្រាថ្មីសម្រាប់​សកលលោក និង​កម្ពុជាផងដែរ។ ការអះអាង​នឹង​ត្រូវ​បញ្ជាក់បន្ថែម​តាមរយៈ​ការវិភាគ​ធនធាន​ពន្ធុ របស់​សំណាក​ប្រភេទជីវៈចម្រុះទាំងនោះ ក្រោយ​ពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់។

យ៉ាងណាមិញ ទិន្នន័យជីវៈ​ចម្រុះថ្មីដែល​បានពីការ​សិក្សា​ពេល​នេះ ជា​ព័ត៌មាន​គ្រឹះយ៉ាង​សំខាន់ សម្រាប់​គាំទ្រដល់​ការអភិរក្សជីវៈចម្រុះ និង​ការរៀបចំ​ផែនការ​គ្រប់គ្រងនិងអភិរក្សតំ​បន់ភ្នំ​ថ្មកំបោរ​ទាំង​នោះនៅ​ថ្ងៃអនាគត​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម