Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

បានផុស

នៅ

ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ បានអះអាងពីការប្ដេជ្ញាចិត្តក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះ ធ្វើឡើងគ្រាដែលលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការប្រារព្ធខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ឆ្នាំ១៩៩៤-២០២៤ ហើយបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាលនេះ។ ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។

លោកប្រមុខការទូតកម្ពុជា និងលោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដោយពិនិត្យលទ្ធភាពរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតរដ្ឋមន្ត្រី នាពេលអនាគត ក្នុងគោលបំណងកំណត់ទិសដៅ និងអាទិភាពជាក់ស្តែងក្នុងវិស័យសក្តានុពលនានា។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានរំលឹកពីការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី ៣ ដែលបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្ការវាងក្រសួងការបរទេសទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០២២ នៅអាស៊ែបៃហ្សង់ ហើយបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ តាមពេលវេលាសមស្រប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម