Connect with us

ព័ត៌មានជាតិ

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

បានផុស

នៅ

​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​មាន​លោក ប៉េង ពោធិ៍នា​ ជា​រដ្ឋមន្រ្តី​បានដាក់ចេញទិសដៅ​ការងារអាទិភាព​ធំៗ​សម្រាប់អណត្តិ​ថ្មី​ខណៈ​​ដែល​លោក​ចូលទៅ​ដឹកនាំ​កាន់ការងារ​នៅក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងអាណត្តិទី ៧ នេះ ក្នុងតួនាទីដឹកនាំ​ជា​រដ្ឋមន្រ្តី​បន្ត​វេន​លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ទិសដៅអាទិភាពដែលក្រសួងសាធារណការនិង​ដឹកជញ្ជូន នឹងត្រូវបន្តអនុវត្តគឺមានអាទិភាពចម្បងៗចំនួន២ គឺ ៖

ទី១.បន្តលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព លឿន រហ័សនិងស្អាតស្អំ
ទី២.បន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភាកម្ម ការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្លូវដែកនិងផ្លូវទឹក។

លោករដ្ឋមន្រ្តីបានបន្តថា ដើម្បីឱ្យចក្ខុវិស័យ និងអាទិភាពចម្បងទាំង ២ ខាងលើអនុវត្តន៍ទៅបាន ក្រសួងមានយន្តការចម្បងចំនួន ៤ ថែមទៀត​រួមមានដូចជា៖

១.ការពង្រឹងនូវប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុងតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស។
២.ពិពិធកម្មនៃប្រភពធនធានថវិកាពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាព នៃការប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍ និង ដៃគូវិនិយោគសាធារណៈ ព្រមទាំងពង្រឹងការងាររៀបចំផែនការថវិកា, អនុវត្តថវិកាកម្មវិធីនិងគំរោងវិនិយោគសាធារណៈ, ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
៣.ពង្រឹងការងារនីតិកម្មនិងកសាងបទដ្ឋានបច្ចេកទេស, ជំរុញរៀបចំគោលនយោបាយ បទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស ដើម្បីពង្រឹង ភាពច្បាស់លាស់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងការងារបច្ចេកទេស។
ទី៤.ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថលក្នុងការគ្រប់គ្រងស្ថាប័ន និង ការផ្ដល់សេវារដ្ឋបាលសាធារណៈ ។

យុទ្ធសាស្ត្របញ្ចកោណ នៃដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានអាទិភាពគន្លឹះ ចំនួន៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា”។

ស្រប​តាម​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លោករដ្ឋមន្រ្តី​បាន​អះអាង​ថា ក្រសួងនៅ​តែ​បន្ត​យកចិត្តទុកដាក់សំខាន់លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម