Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ធំបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប្រមាណ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ឃុំឈូក ស្រុកប្រាសាទសំបូរ ដើម្បីផ្តល់សិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់អាស្រ័យផល និងបន្តមរតកទៅកូនចៅជំនាន់ក្រោយ។

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញប្រគល់វិញ្ញា បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១.០៨០ បណ្ណ ជូនប្រជាពលរដ្ឋភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តលើកឡើងថា ការផ្តល់ជូននេះ គឺជាការផ្តល់សិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ចាត់ចែង និងបន្តមរតក ទៅកាន់កូនចៅជំនាន់ក្រោយ។

បើតាមលោក ងួន រតនៈ ក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។

ការផ្តល់បណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសជម្លោះដីធ្លីរ៉ាំរ៉ៃដែលយន្តការនេះនៅតែបន្តដោះស្រាយនៅក្រៅប្រព័ន្ធតុលាការដោយអនុវត្តតាម យុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីប្រែក្លាយទៅ ជាតំបន់មួយជាតំបន់ដែលមានសន្តិភាពដីធ្លី។

លោក ងួន រតនៈ បញ្ជាក់ថា បណ្ណកម្មសិទ្ធិនេះផ្តល់ជូនដល់ ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។

លោកអភិបាលខេត្ត ជំរុញដល់អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗគ្នា។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង់និង សុរិយោដីខេត្ត ធ្វើរបាយការណ៍បញ្ជាក់ផងដែរថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ១០៨០ប័ណ្ណ ជូនប្រជាពលរដ្ឋមាន៖ ដីលំនៅដ្ឋានចំនួន៥១៥បណ្ណ, ដីផលិតកម្មកសិកម្មចំនួន ៥៦៣បណ្ណ, ដីវត្តចំនួន០១បណ្ណ, ដីសាលារៀនចំនួន០១ប័ណ្ណ, ដីគ្មានទិន្នន័យចំនួន១៥២​ក្បាលដី, ទ្រព្យខាងប្តីចំនួន២៣៥ប័ណ្ណ, ទ្រព្យប្រពន្ធចំនួន៤៣៥ប័ណ្ណ, ទ្រព្យលីវចំនួន៩៦បណ្ណ, ទ្រព្យរួមប្តីប្រពន្ធចំនួន៣០១បណ្ណ, ទ្រព្យរដ្ឋចំនួន០១ប័ណ្ណ, ទ្រព្យកម្មសិទ្ធិអវិភាគចំនួន០៥បណ្ណ, ទ្រព្យសហកម្មសិទ្ធិចំនួន០៦ប័ណ្ណ និងទ្រព្យវត្តចំនួន០១ប័ណ្ណ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម