Connect with us

ព័ត៌មានជាតិ

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

បានផុស

នៅ

អ្នកជំនាញអន្តរជាតិនៃអង្គការ OECD បានចែករំលែកបទពិសោធដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ដើម្បីជាការជំរុញនូវការគ្រប់គ្រងស្ថាប័នស្អាតស្អំ អភិបាលកិច្ចល្អ និងសុចរិតភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារសិក្សាស្រាវជ្រាវ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំបទឧទ្ទេសនាមក្រោមប្រធានបទ «ទំនាស់ផលប្រយោជន៍-Conflict of Interest» ដោយមានការធ្វើបទបង្ហាញដោយអ្នកជំនាញការមកពីអង្គការ​សហប្រតិបត្តិការ ​និងអភិវឌ្ឍន៍សេដ្ឋកិច្ច​​ (OECD) តាមរយៈប្រព័ន្ធអនឡាញ ដល់ថ្នាក់ដឹកនាំ និង មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ។

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសជាសមាជិកចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ អង្គការនេះ គឺជាវេទិកាដែលប្រទេសជាសមាជិកបានប្តេជ្ញាចិត្តពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារ ដោយផ្តល់នូវវេទិកាមួយ ដើម្បីប្រៀបធៀប និងចែករំលែកបទពិសោធ គោលនយោបាយ ស្វែងរកចម្លើយចំពោះបញ្ហាទូទៅ កំណត់ការអនុវត្តល្អៗ និងសម្របសម្រួលគោលនយោបាយក្នុងស្រុក និងអន្តរជាតិរបស់សមាជិកខ្លួន។

ដូច្នេះ តាមរយៈបទឧទ្ទេសនាមពេលនេះដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ គឺមានគោលបំណងដើម្បីចែករំលែកបទពិសោធ និងការអនុវត្តល្អៗរបស់ OECD ក៏ដូចជាប្រទេសសមាជិករបស់ OECD ពាក់ព័ន្ធនឹងការគ្រប់គ្រងទំនាស់ផលប្រយោជន៍។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ «ការគ្រប់គ្រងទំនាស់ផលប្រយោជន៍» គឺជាប្រធានបទមួយដ៏សំខាន់សម្រាប់ការជំរុញនូវការគ្រប់គ្រងស្ថាប័នស្អាតស្អំ ការជំរុញអភិបាលកិច្ចល្អ និងសុចរិតភាព ជាដើម ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម