ព័ត៌មានជាតិ
ផ្ទុះឆ្លងមួយព្រឹក ៣២ ករណី តម្រុយចេញពីអ្នកសុំសិទ្ធិចេញទៅក្រៅប្រទេស
ការផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ បន្ទាប់អ្នកសុំសិទ្ធិទៅក្រៅប្រទេសស្នើសុំឯកសារពិនិត្យសុខភាព ស្រាប់តែតេស្តមានវិជ្ជមានកូវីដ ១៩។
ការផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រឹមតែរយៈពេល ១០ ម៉ោងចុងក្រោយនេះ មានអ្នកឆ្លង ៣២ ករណី។ សម្តេចតេជោបញ្ជាក់ថា ដើមហេតុដំបូងគឺមានអ្នកសុំចេញទៅក្រៅប្រទេស ដែលត្រូវការឯកសារពិនិត្យសុខភាព ហើយលទ្ធផលមានមេរោគកូវីដ ១៩ ទើបអាជ្ញាធរស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តបន្ទាប់ ហើយក្នុងរយៈពេលខ្លីសោះ រកឃើញមានអ្នកឆ្លង ៣២ ករណី។

ក្រោយប្រកាសព្រឹត្តិការណ៍ ២០ កុម្ភៈ សម្តេចតេជោហ៊ុន សែន ក៏បញ្ជាឲ្យបិទក្លិបកម្សាន្ត ខារ៉ាអូខេ និងកន្លែងស្នាក់នៅប្រមូលផ្តុំ (Apartment) មួយចំនួនដែលសង្ស័យ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ ១៩។
សម្តេចតេជោ ក៏ចេញប្រកាសស្វែងរកអ្នកដែលពាក់ព័ន្ធ ក្លិប N8 ដែលជាសំបុកផ្ទុះឆ្លងកូវីដ ១៩ រួមទាំងអ្នកស្នាក់នៅអគារ Apartment ពីរមានអ្នកឆ្លងកូវីដ ១៩ ត្រូវតែមកធ្វើតេស្តនិងចត្តាឡីស័កឲ្យតឹងរ៉ឹងបំផុត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?