Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម   ស្នើពលរដ្ឋជួយទប់ស្កាត់កុំឱ្យកូនចៅប្រើគ្រឿងញៀន​  មិនត្រូវពឹងសមត្ថកិច្ចទាំងស្រុង

បានផុស

នៅ

អភិបាលខេត្តកំពង់ចាម លោក  អ៊ុន  ចាន់ដា  បានគូសបញ្ជាក់ទៅកាន់ពលរដ្ឋថា ក្រៅពីការបង្ក្រាបទប់ស្កាត់របស់សមត្ថកិច្ច សូមឱ្យប្រជាពលរដ្ឋ អប់រំណែនាំកូនចៅ កុំឲ្យពាក់ព័ន្ធ និងឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន ដើម្បីកុំឲ្យប៉ះពាល់ដល់អនាគតរបស់យុវជនដែលជាទំពាំងស្នងឫស្សី។ លោកអភិបាលខេត្ត លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទខីលារាម (ហៅវត្តថ្មគោល)  ស្ថិតនៅភូមិថ្មគោល  ឃុំរអាង ស្រុកកំពង់សៀម  ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២  ខែមីនា  ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម លោក អ៊ុន ចាន់ដា ដើម្បីកុំឲ្យមានបញ្ហាគ្រឿងញៀនកើតឡើងក្នុងមូលដ្ឋាន  គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ និងមាតា បិតា អាណាព្យាបាលផ្ទាល់។ ប្រសិនបើពឹងផ្អែកទៅលើតែអាជ្ញាធរតែម្ខាង គឺមិនគ្រប់គ្រាន់នោះទេ ដូច្នេះប្រជាពលរដ្ឋ ត្រូវជួយអប់រំ តាមដានកូនចៅ កុំឲ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយប្រសិនបានដឹងព័ត៌មានអំពីបទល្មើសគ្រឿងញៀននោះ  ត្រូវរាយការណ៍ផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ច ពីអ្នកដែលចែយចាយ អ្នកប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បើចូលរួមបង្ក្រាបឲ្យអស់ ធ្វើយ៉ាងណាឲ្យភូមិ ឃុំ គ្មានគ្រឿងញៀន។

លោកអះអាងថា ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាមបានបើកយុទ្ធនាការធ្វើតេស្ត រកសារធាតុញៀន លើមន្ត្រីរាជការជាង ២ពាន់នាក់ និងបានពិនិត្យដល់កងកម្លាំងប្រដាប់អាវុធ ទាំង៣ ហើយក៏កំពុងរៀបចំផែនការបន្តចុះទៅធ្វើតេស្តរកសារធាតុញឿនដល់មន្ត្រីនៅថ្នាក់ ក្រុង ស្រុក ឃុំ ភូមិ ដើម្បីឲ្យជឿជាក់ថា មន្ត្រីរាជទាំងអស់មិនការពាក់ព័ន្ធគ្រឿងញៀន។

ជាការកត់សម្គាល់ គ្រឿងញៀនបានបង្កនូវផលប៉ះពាល់ជាច្រើន ទាំងខ្លួនឯង ក្រុមគ្រួសារ ក្នុងមូលដ្ឋាន និងនៅក្នុងសង្គមជាតិទាំងមូល ធ្វើឲ្យ ខាតបង់ទ្រព្យសម្បតិ្ត ខាតបង់ពេលវេលា បាត់បង់ការងារ បាត់បង់កិត្តិយស បាត់បង់ធនធានមនុស្ស បាត់បង់សេចក្តីថ្លៃថ្នូរ កើតមានភាពអណាធិបតេយ្យ អសន្តិសុខសង្គម  ចោរកម្ម ចោរប្លន់ និងឧក្រិដ្ធផ្សេងៗ សង្គមគ្មានការរើកចម្រើន  ក្មេងទំ  នើង ឈានទៅដល់ការជួញដូរមនុស្ស និងអំពើរំលោភផ្លូវភេទជាដើម ៕

 អត្ថបទ ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៨ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៤៦ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម