ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន នឹងបិទការជួបជុំគ្នា និងរៀបពិធីមង្គលការ ប្រសិនពលរដ្ឋមិនអនុវត្តវិធានការ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សម្តេចនឹងចាត់វិធានការតឹងរ៉ឹងដោយហាមឃាត់ការជួបជុំគ្នា រៀបចំពិធីមង្គលការ និងបុណ្យទានផ្សេងៗ ប្រសិនបើប្រជាពលរដ្ឋមិនអនុវត្តវិធានការ៣កុំនិង៣ការពារឲ្យបានខ្ជាប់ខ្ជួនទេនោះ។

តាមរយៈថ្លែងសារពិសេសនៅព្រឹកនេះសម្តេចបានបន្តថា «ខ្ញុំមិនចេញបញ្ជាឲ្យបិទសាលារៀន ការជួបជុំ ពិធីបុណ្យនិងមង្គលការនានានោះទេ។ តែសូមឲ្យប្រជាពលរដ្ឋគោរពឲ្យបាននូវវិធានការរបស់ក្រសួងដូចជាពាក់មាស រក្សាគម្លាតសុវត្តិភាព១ម៉ែត្រកន្លះ កុំនៅកន្លែងដែលបិទជិត ឧសស្សាហ៍លាងដៃស្អាត ពាក់ម៉ាស់ដើម្បីការពារការាឆ្លងជំងឺកូវីដ១៩»។
សម្តេចស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ៣ការពារនិង៣កុំនេះឲ្យបានទាំងអស់គ្នាដើម្បីរួមគ្នាបញ្ឈប់ព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះឲ្យបាន។
ជាមួយគ្នានេះដែរសម្តេចបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធត្រូវស្វែងរកអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះឲ្យបានដោយធ្វើតេស្តនិងធ្វើចត្តាឡីស័កឲ្យបានគ្រប់ៗគ្នាហើយប្រជាពលរដ្ឋដែលរស់នៅទីកន្លែងណាត្រូវទៅនៅកន្លែងនោះវិញដើម្បីឲ្ុមន្ត្រីយកសំណាកនិងដាក់ឲ្យធ្វើចត្តាឡីស័ក។
ទន្ទឹមនឹងនេះ សម្តេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលកំណត់ការធ្វើតេស្ត២ដង៣ដងឬ៤ដងចំពោះអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺនិងអ្នកពាក់ព័ន្ធផ្សេងៗទៀត។លើសពីនេះទៀត សម្តេចបានណែនាំឲ្យអាជ្ញាធរដែនដីនិងស្ថានប័នពាក់ព័ន្ធត្រូវទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានអ្នកលួចរត់គេចចេញពីមណ្ឌលចត្តាឡីស័កហើយត្រូវយកអនុក្រឹត្យស្តីពីការធ្វើចត្តាឡីស័កមកអនុវត្តចំពោះជនណាដែលគេចវេះនិងអ្នកសមគំនិតក្នុងការជួយអ្នកធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះក្រសួងសុខាភិបាលបានរកឃើញចំនួន៣២ករណីហើយកំពុងធ្វើតេស្តរកកូវីដ១៩ជាបន្តបន្ទាប់ទៀត៕
សំអឿន

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក