Connect with us

ព័ត៌មានជាតិ

អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី ចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលការជួបសម្ដែងការគួរសម ការងារជាមួយ លោក Edgar Doerig តំណាងរបស់ អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ។ បើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា ជំនួបនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួបនេះ ភាគី OIF បានលើកឡើងពីទម្រង់ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង OIF ដែលមានដូចជា ការលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង ការលើកកម្ពស់សហគ្រិនភាពតាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅដំណាច់ខែសីហាខាងមុខ ក្រោមកិច្ចផ្តួចផ្តើមរបស់អង្គការ វេទិការយុវជនប្រចាំតំបន់អាស៊ី អាគ្នេយ៍ នឹងត្រូវរៀបចំ ហើយយុវជនកម្ពុជាក៏នឹងត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានេះដែរ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាពីដំណោះស្រាយផ្សេងៗពាក់ព័ន្ធនឹងការងារ។

មួយវិញទៀត CREFAP ដែលជាប្រតិបត្តិកររបស់អង្គការ OIF ប្រចាំតំបន់ ក៏បានព្រាងសេចក្តីព្រមព្រាងមួយជាមួយនឹងប្រទេសជាសមាជិកក្នុងតំបន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអប់រំ អធិការ ទីប្រឹក្សាគរុកោសល្យ និងគ្រូបង្រៀនភាសាបារាំង និងជាភាសាបារាំង និងកិច្ចការផ្សេងៗពាក់ព័ន្ធនឹងការពង្រឹងប្រព័ន្ធអប់រំនៅក្នុងបណ្តាប្រទេសជាសមាជិក។

ជាកិច្ចឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីស្ថានភាព នៃការរៀន និងបង្រៀនភាសាបារាំងនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសក្តានុពល និងឱកាសរបស់សិស្ស និងនិស្សិតដែលចេះភាសាបារាំងនៅកម្ពុជា ព្រមទាំងបានបង្ហាញពីគោលបំណងរបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការពង្រឹង និងពង្រីកការរៀន និងបង្រៀនភាសាបារាំងនៅកម្ពុជា ដែលទាមទារជាចាំបាច់នូវការធ្វើឱ្យភាសាបារាំងកាន់តែមានភាពទាក់ទាញ ជាពិសេសក្នុងទីផ្សារការងារ ក៏ដូចជាក្នុងវិស័យសេដ្ឋកិច្ច។

គួររម្លឹកថា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ​អង្គការ​អន្តរ​ជាតិហ្វ្រង់កូហ្វូនី បានគាំទ្រប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។ ជាមួយគ្នានេះលោកស្រី បានស្នើកម្ពុជាចែករំលែកពិសោធន៍​ពាក់ព័ន្ធ​ការរក្សាស្ថេរភាព និងសុខសន្តិភាព។

គួរបញ្ជាក់ថា អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន៨៨ និងរដ្ឋាភិបាលជាសមាជិកពេញ សិទ្ធិចំនួន៥៤ និងសមាជិកសហការីចំនួន៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ចំនួន២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១ លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង។ បេសកកម្មរបស់ Francophonie គឺដើម្បី៖ ១. ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា ២. លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ៣. គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ ៤. អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម