Connect with us

ព័ត៌មានជាតិ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

បានផុស

នៅ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ ដែលមានទីតាំងស្ថិតនៅចុងឆ្នេរអូឈើទាលក្នុងភូមិសាស្ត្រសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាពបន្សុទ្ធទឹកកខ្វក់ទឹកស្អុយបានចំនួន ២០ ០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ​បានដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងក្នុងរបាយការណ៌ថា នៅក្រុងព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់សរុបចំនួន ៣ ទីតាំង ក្នុងនោះមានស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ ដែល​បាន​ឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខេត្តក្នុងការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន​ជុំវិញដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រជាដើម។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ មានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ មានសមត្ថ ភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ មានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

ដោយឡែកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលបានសម្ពោធដាក់ឲ្យដំណើរការនៅពេលនេះ បានបើកការដ្ឋាន​សាង​សង់​កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជា សុផារ៉ា និងបានស្ថាបនារួច​រាល់​ជាស្ថាពរនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹក​កខ្វក់ក្នុង​បរិមាណ ២០.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែល​ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី ២.៦៩០​ហិកតា ស្ថិត​ក្នុងសង្កាត់លេខ៤ សាងសង់ដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិកាសរុបចំនួន ១៩.៩៥៩.៩០០​ដុល្លារ​អាមេរិក។ ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយនេះបែងចែកជា ៩ ដំណាក់កាលសំខាន់ៗមាន៖

១.អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០mm និងបូមទឹកកខ្វក់បញ្ជូនទៅអាងទី២។
២.អាងចម្រោះទី២ បន្តដកសំរាមធំជាង ១mm និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់ MABR អោយមានប្រសិទ្ធភាពខ្ពស់។
៣.អាង SELECTOR ទទួលភក់សកម្មប្រើប្រាស់ឡើងវិញ និងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្ម។
៤.អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ មាននាទីដកសារធាតុពុល។
៥.អាង CAS ដកសារធាតុពុលដែលនៅសេសសល់។
៦.អាងពង្រឹង CLARIFIER ញែកទឹក និងភក់សកម្ម។
៧.អាងសំបុកឃ្មុំ (LAMELLAR) ធ្វើ​ឲ្យ​ទឹកថ្លាដោយការប្រើប្រាស់សារធាតុបណ្ដុំកករ PAC និង PAM។ ៨.អាងបង្ខាប់ភក់ និងអាងស្តុកភក់ ភក់នេះត្រូវបានបញ្ជូនទៅម៉ាស៊ីនកៀបភក់។
៩.ប្រព័ន្ធ UV កំចាត់បាក់តេរីដែលនៅសេសសល់។

ថ្លែងក្នុង​ឱកាស​នោះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៌ថា ការដាក់ឲ្យដំណើរការអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នេះ គឺជាសមិទ្ធិផលពីអាណត្តិមុនដែលជាការលះបង់ដ៏ត្រឹមត្រូវ ហើយអាណត្តិនេះបានទទួលផ្លែផ្កា​ហើយ​យើងត្រូវខិតខំប្រឹងប្រែងបន្តទៀត៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម