Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

បានផុស

នៅ

តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនAEON Mall (Cambodia) Co., Ltd. បានចេញមកបំភ្លឺថា ក្រុមហ៊ុន មិនទាន់មានគម្រោងសាងសង់ផ្សារទំនើបអ៉ីអនសាខាទី៤ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ AEON Mall (Cambodia) Co., Ltd. បានចេញមកបំភ្លឺបែបនេះ បន្ទាប់ពីមានសារព័ត៌មាននានាចុះផ្សាយព្រោងព្រាត ថានឹងមានការសាងសង់ផ្សារទំនើបអ៉ីអនសាខាទី៤ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល។

តាមសេចក្ដីជូនដំណឹងដដែល ក្នុងករណីក្រុមហ៊ុន សាងសង់គម្រោងបន្ទាប់​ ក្រុមហ៊ុន​ នឹងផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងផ្លូវការរបស់ខ្លូន។

គួរឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បាននឹងកំពុងបើកដំណើរការផ្សារទំនើបចំនួន៣សាខាផ្សេងគ្នា គឺសាខាទី១ ស្ថិតនៅលើវិថីសម្តេចសុធារស ក្នុងភូមិសាស្រ្តខណ្ឌចំការមន ដែលថ្មីៗនេះ ផ្សារបានសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ ចំណែកសាខាពី២ គឺមានទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ចាយទុនវិនិយោគប្រមាណ១២០លានដុល្លារ បើកដំណើរការក្នុងឆ្នាំ២០១៨។

ចំណែកសាខាទី៣ គឺមានទីតាំងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ ចាយទុនវិនិយោគប្រមាណ២៩០លានដុល្លារ ផ្សារទំនើបអ៉ីអន៣ បានបើកឱ្យដំណើរការ កាលពីអំឡុងខែមេសា ឆ្នាំ២០២៣។ សាខាទី៣នេះ គឺមានទំហំកើតចេញពីការយកទំហំសាខាទី១ បូកជាមួយទំហំសាខាទី២។

តាម នាយកគ្រប់គ្រងផ្សារទំនើប AEON Mall លោក TSUBOYA MASAYUKI ក្រុមហ៊ុន បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ដើម្បីសាងសង់ផ្សារទំនើប AEON Mall ទាំង៣សាខា។

ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ៦ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ២៩ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម៥៩ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម