Connect with us

ព័ត៌មានជាតិ

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

បានផុស

នៅ

កម្មករនិយោជិត​នៅ​រោងចក្រ Y & W នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៤ បាន​សម្រុក​មក​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ដែល​ក្រសួង​ការងារ បាន​រៀប​ចំ​ការ​ទូទាត់​ខណៈដែល​ក្រសួង​បានរៀបចំ​ការបើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​អត្ថប្រយោជន៍​ផ្សេងៗ​មុន​កាលកំណត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មករនិយោជិត​នៅ​រោងចក្រ សប្បាយចិត្ត និង​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ដំ​ណោ​រះ​ស្រាយ​ដែល​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ដែល​តែងតែ​ដោះស្រាយ​ជូន​កម្មករ​។

បន្ថែម​ពី​នេះ កម្មករ​ទាំងអស់ បាន​ជឿជាក់​និង​ទុកចិត្ត​ចំពោះ​ចំពោះ​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជា​សេនាធិការ​។

ទន្ទឹមនឹងនេះ កម្មករ​ដែល​បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ក៏បាន​អំពាវនាវ​ឱ្យ​កម្មករ​ទាំង​អស់នៃ​រោងចក្រ Y & W មក​ទទួល​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​របស់ខ្លួន​ប​ន្ត​ទៀត​ចាប់ពី​ព្រឹក​សៅរ៍ ទី​២៣ ខែមីនា ឆ្នាំ​២០២៤​នៅ​សាលា​ខណ្ឌដង្កោ​ជា​បន្តទៀត​។

គិត​ត្រឹម​ម៉ោង ៥​ល្ងាច​ថ្ងៃទី២២ មីនានេះ មាន​កម្មករនិយោជិត​សរុប​ចំនួន ១ ៩៧២​នាក់ នៃ​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន បានមក​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម