ព័ត៌មានជាតិ
មកដល់ម៉ោងនេះ ទីតាំង ០៤ កន្លែង មានក្លិប N8 កោះពេជ្រ អាផាតមិន ០២ ត្រូវបានបិទ
ការផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ មានការបិទទីតាំងមួយចំនួនដែលសង្ស័យ រួមមានទាំងក្លិបកម្សាន្ត អាផាតមិន និងកោះពេជ្រ។
ការផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ កើតចេញពីក្លិបកម្សាន្ត N8 ដែលរកឃើញអ្នកពាក់ព័ន្ធបន្តបន្ទាប់ ហើយត្រូវអាជ្ញាធរចុះបិទភ្លាមៗ។

ក្រៅពីក្លិបកម្សាន្តនេះ អាផាតមិន ០២ កន្លែង ដែលសង្ស័យមានអ្នកឆ្លងស្នាក់នៅ និងទីក្រុងកោះពេជ្រ ក៏ត្រូវបានបិទ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ បន្ទាប់ពីមានករណីផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ត្រឹម ១០ ម៉ោង កម្ពុជារកឃើញអ្នកឆ្លងកូវីដចំនួន ៣២ ករណី។ ដើមហេតុនៃការឆ្លងនេះកើតឡើង បន្ទាប់ពីរកឃើញអ្នកសុំចេញទៅក្រៅប្រទេសមានវិជ្ជមានកូវីឌ ១៩។
គួរបញ្ជាក់ថា នេះជាលើកទី ៣ ដែលកម្ពុជាប្រកាសឆ្លងសហគមន៍។ លើក១ជា “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ពាក់ព័ន្ធករណី មន្ត្រីហុងគ្រី លើកទី២ជា “ព្រឹត្តិការណ៍ ២៨ វិច្ឆិកា” ដែលពាក់ព័ន្ធ ភរិយាមន្ត្រីពន្ធនាគារ។ លើកទី ៣ ជាព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលត្រឹមរយៈពេលខ្លីរកឃើញមានអ្នកឆ្លង ៣២ ករណី។
តាមរយៈថ្លែងសារពិសេសនៅព្រឹកនេះសម្តេចតេជោ ហ៊ុន សែន មិនចេញបញ្ជាឲ្យបិទសាលារៀន ការជួបជុំ ពិធីបុណ្យនិងមង្គលការនានានោះទេ។ តែសូមឲ្យប្រជាពលរដ្ឋគោរពឲ្យបាននូវវិធានការរបស់ក្រសួងដូចជាពាក់មាស រក្សាគម្លាតសុវត្តិភាព១ម៉ែត្រកន្លះ កុំនៅកន្លែងដែលបិទជិត ឧស្សាហ៍លាងដៃស្អាត ពាក់ម៉ាស់ដើម្បីការពារការាឆ្លងជំងឺកូវីដ១៩។
សម្តេចស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ៣ការពារនិង៣កុំ ឲ្យបានទាំងអស់គ្នាដើម្បីរួមគ្នាបញ្ឈប់ព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះឲ្យបានឆាប់។
ជាមួយគ្នានេះដែរសម្តេចបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធត្រូវស្វែងរកអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះឲ្យបានដោយធ្វើតេស្តនិងធ្វើចត្តាឡីស័កឲ្យបានគ្រប់ៗគ្នាហើយប្រជាពលរដ្ឋដែលរស់នៅទីកន្លែងណាត្រូវទៅនៅកន្លែងនោះវិញដើម្បីឲ្យមន្ត្រីយកសំណាកនិងដាក់ឲ្យធ្វើចត្តាឡីស័ក។
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ