ព័ត៌មានជាតិ
តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?
ក្មេងទំនើងនៅតែជាបញ្ហាប្រឈមមួយសម្រាប់សង្គមជាតិដែលត្រូវដោះស្រាយ ដើម្បីកុំឱ្យមានការកើនឡើងជាបន្តទៀត ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។ តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើងនេះ កុំឱ្យមានការកើនឡើងបាន?
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងប្រាប់សារព័ត៌មានកម្ពុជាថ្មី ថា ដើម្បីទប់ស្កាត់បញ្ហាក្មេងទំនើងនេះ ត្រូវមានការសហការពីភាគីពាក់ព័ន្ធ ដូចជា អាណាព្យាបាល គ្រឹះស្ថានអប់រំ អាជ្ញាធរ ព្រមទាំងសាមីខ្លួនផ្ទាល់។ លោកបណ្ឌិតថា ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបង្កើនការតាមដានកូនៗរបស់ខ្លួន ហើយកាត់បន្ថយសេរីភាពពួកគេខ្លះ ព្រោះកាលណាដែលពួកគេមានសេរីភាពច្រើន អាចនឹងមានឱកាសចូលក្រុមបងតូចបងធំ ឬក្រុមក្មេងទំនើងជាដើម។ រីឯ សាលារៀន គួរតែបង្កើនការអប់រំផ្នែកសីលធម៌បន្ថែមទៀត ដើម្បីឱ្យពួកគេមានចំណេះដឹងផ្នែកសីលធម៌ឱ្យបានច្រើន។
ជាការកត់សម្គាល់ ចំណាត់ការររបស់សមត្ថកិច្ចក្នុងការបង្ក្រាប អប់រំណែនាំដល់ក្មេងទំនើង ហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពនៅឡើយ។ ហេតុនេះ លោកបណ្ឌិតថា សមត្ថកិច្ចគួរតែមានវិធានការផ្សេងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ធ្វើការអប់រំណែនាំក្នុងកម្រិតពិសេស ឬអាចពិចារណាក្នុងការបង្កើតមជ្ឈមណ្ឌលអប់រំពិសេសណាមួយ។ ម្យ៉ាងវិញទៀត លោកបណ្ឌិតថា ត្រូវមានការស្រាវជ្រាវស្វែងរកមូលហេតុដែលបណ្តាលឱ្យពួកគេក្លាយជាក្មេងទំនើងបែបនេះ ដើម្បីរកដំណោះស្រាយមួយដែលសមស្របមួយដល់ពួកគេ។
លើសពីនេះ លោកបណ្ឌិត បានសំណូមពរឱ្យឪពុកម្តាយ លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងអ្នកពាក់ព័ន្ធដទៃទៀត មានការសហការគ្នា រួមគ្នាដោះស្រាយបញ្ហាក្មេងទំនើង ហើយត្រូវគិតថា បញ្ហាយុវជន ជាបញ្ហាទាំងអស់គ្នា ដោយសាររឿងយុវជន ជារឿងមួយដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ព្រោះពាក់ព័ន្ធទៅនឹងអនាគតប្រទេសជាតិ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ