Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

បានផុស

នៅ

អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចម្រុះចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសផ្សេងៗតាមមូលដ្ឋាន ដែលជាតំបន់ស្មុគស្មាញក្នុងភូមិសាស្ត្រសង្កាត់ទាំង៧​ នៃខណ្ឌឫស្សីកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២៤​ ដោយបានទទួលបទបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី និងជាអភិបាលរាជធានីភ្នំពេញ, លោក​ ជិន​ ប៊ុនធឿន​ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ​ និងជាអភិបាលខណ្ឌឫស្សីកែវ​ បានដឹកនាំ​កម្លាំងចម្រុះ​ចុះត្រួតពិនិត្យរដ្ឋបាល នៅតំបន់ស្មុគស្មាញក្នុងភូមិសាស្ត្រសង្កាត់ទាំង៧​ ដើម្បីពង្រឹងសន្តិសុខឱ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀននិងការជួញដូរមនុស្សគ្រប់ទម្រង់។

លោកអភិបាលខណ្ឌ បានបញ្ជាក់យ៉ាងច្បាស់ថា​ រដ្ឋបាលខណ្ឌឫស្សីកែវ​ នឹងបន្តដាក់កម្លាំងពិនិត្យអាវុធជាតិផ្ទុះ ការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន គឺជាកិច្ចការអាទិភាព និងសំខាន់បំផុតដែលត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ជាមួយនឹងការចុះពង្រឹងសន្តិសុខ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតំបន់ស្មុគស្មាញឱ្យបាន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។

លោកអភិបាល គូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិយ៉ាងខ្លាំង ដោយបានបង្កើតឱ្យមានគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម