Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

បានផុស

នៅ

រដ្ឋបាលខេត្តព្រះវិហារ បានបដិសេធចំពោះការផ្សាយថា ពលរដ្ឋរត់ទៅសម្ងំពួនក្នុងព្រៃដើម្បីគេចចេញពីការចាប់ខ្លួនពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកបដិសេធនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលខេត្ត បានមើលឃើញថា នាប៉ុន្មានថ្ងៃនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយ បានផ្សព្វផ្សាយព័ត៌មានអំពីកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងកំពុងតែរត់ភាសខ្លួនទៅសម្ងំពួនក្នុងព្រៃគេចចេញពីការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ។

ជុំវិញការផ្សាយបែបនេះ រដ្ឋបាលខេត្តព្រះវិហារ តាមរយៈសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ដូច្នេះថា «សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកឧបាយកលក្រុមជនមួយក្តាប់តូចដែលជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលមានគំនិតទុច្ចរិត យកបងប្អូន ដើម្បីកេងចំណេញនយោបាយ។ ប្រសិនជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានចេតនាសុច្ចរិត សូមសហការផ្តល់ព័ត៌មានអំពីទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរខេត្តទទួលបងប្អូនប្រជាពលរដ្ឋឱ្យត្រឡប់មកផ្ទះសម្បែងវិញ ប្រកបដោយការទទួលខុសត្រូវ និងមនុស្សធម៌»

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ក៏បានលើកទឹកចិត្តឱ្យទំនាក់ទំនងសហការជាមួយអាជ្ញាធរខេត្តដោយផ្ទាល់ តាម រយៈលោក ណុប វុទ្ធី អភិបាលរងខេត្ត តាមទូរស័ព្ទលេខ ០១៧ ៧០១ ០០៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

Update៖ ក្រសួងរ៉ែ និងអាជ្ញាធរខេត្តព្រះវិហារ ចុះណែនាំពលរដ្ឋឱ្យឈប់រុករករ៉ែខុសច្បាប់នៅភ្នំលង់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ភាពយន្តឯកសារបង្ហាញរឿងពិតរបស់ជំទាវទីមួយ ផ្ទុះការទាក់ទាញពេញផ្ទៃប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ១៥ នាទីutes មុន

នាយករដ្ឋមន្ត្រី ថា ក្រមសីលធម៌អ្នកសារព័ត៌មានអនឡាញនៅតែជាបញ្ហាចោទ ខណៈអ្នកខ្លះដើរហួសព្រំដែនច្បាប់

កីឡា១៥ នាទីutes មុន

គ្រូទីម័រខាងកើត​ថា VAR ពេលខ្លះល្អ ពេលខ្លះមិនល្អក្នុងបាល់ទាត់សម័យទំនើប

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជំងឺអាថ៌កំបាំងនៅកុងហ្គោដែលសម្លាប់មនុស្សរាប់សិបនាក់ គឺជាជំងឺគ្រុនចាញ់​កម្រិតធ្ងន់់ធ្ងរ​​

នយោបាយ២២ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម