ព័ត៌មានជាតិ
សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន
សិក្ខាកាមយោធារបស់កម្ពុជាចំនួន៣រូប គ្រោងនឹងទៅបំពេញការសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន។ មុនចេញដំណើរនាខែមេសា ខាងមុខ ស្ថានឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីជប់លៀងមួយជូនដល់សិក្ខាកាមកម្ពុជា ដែលគ្រោងទៅសិក្សាបន្តនៅជប៉ុននេះ។
ពិធីជប់លៀងនេះ ក៏មានវត្តមានចូលរួមពីសំណាក់លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងអតីតសិក្ខាកាមនៃសាលាបណ្ឌិតសភាការពារជាតិជប៉ុន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។ សិក្ខាកាមទាំង៣ ដែលត្រៀមចេញទៅសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន ឆ្នាំនេះ រួមមាន៖ លោក គន សេនីយ៍គន្ធ លោក ទេព រតនៈ និងលោក ភារុណ វីរៈ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងក្តីសោមនស្សរីករាយ និងសាទរចំពោះសិក្ខាកាមចំនួន ៣រូប ដែលគ្រោងនឹងទៅបំពេញការសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន ចាប់ពីខែមេសា នាឆ្នាំនេះ។ លោកឯកអគ្គរដ្ឋទូត លើកឡើងថា ការទទួលយកសិក្ខាកមកម្ពុជាឱ្យទៅសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន គឺបានចាប់ផ្តើមនៅពេលដែលទីភ្នាក់ងារការពារជាតិជប៉ុន បានសម្រេចចិត្តទទួលយកសំណើររបស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលចង់បញ្ជូនសិក្ខាកាមកម្ពុជាទៅសាលាបណ្ឌិតសភាការពារជាតិជប៉ុនក្នុងកំឡុងពេលសម្ដេចពិជ័យសេនាធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីចុងខែវិច្ឆិកា ឆ្នាំ២០០០។
បើតាមលោកឯកអគ្គរដ្ឋទូត ក្រោយមានសំណើនេះ ពោល គឺនៅឆ្នាំ២០០២ ជប៉ុនក៏បានទទួលយកសិក្ខាកាមកម្ពុជា ជាលើកដំបូងសម្រាប់កាសិក្សាឆមាសទី១ នៃវគ្គអនុបណ្ឌិត នៅបណ្ឌិតសភាការពារជាតិជប៉ុន ហើយចាប់ពីឆ្នាំ២០០៤ ក៏ចាប់ផ្តើមទទួលយកសិក្ខាកាមសម្រាប់បណ្ឌិតសភាយោធា ខណៈជាបន្តបន្ទាប់ ក្រសួងការពារជាតិជប៉ុន ក៏បានសម្រេចបន្ថែមចំនួនទទួលយកសិក្ខាកាមកម្ពុជា ពី២រូបមក៣រូបនាពេលនេះ។ រហូតមកដល់បច្ចុប្បន្ននេះ សិក្ខាកាមកម្ពុជាសរុបចំនួន៤៩នាក់ហើយ បានបញ្ជូនទៅសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន ទាំងក្នុងវគ្គនាយទាហានសកម្ម និងវគ្គអនុបណ្ឌិត។
លោកទូតជប៉ុន បានគូសបញ្ជាក់ថា សិក្ខាកមទាំង ៣រូបនេះ ក៏ដូចជាអតីតសិក្ខាកាមដទៃទៀត គឺសុទ្ធតែជាធនធានដែលពូកែ ដូច្នេះលោក ជឿជាក់ថា ពួកគេនឹងសិក្សាចំណុចជាច្រើននៅប្រទេសជប៉ុន ហើយពេលត្រលប់មកកម្ពុជាវិញ នឹងអាចទទួលបានតំណែងសំខាន់ៗក្នុងវិស័យការពារជាតិ ព្រមទាំងទទួលបានភាពជោគជ័យ។ លោកទូត ក៏សង្ឃឹមថា សិក្ខាកាមទាំង៣រូប ដែលនឹងត្រូវបញ្ជូនលើកនេះ នឹងរីករាយជាមួយជីវភាពរស់នៅប្រទេសជប៉ុន ខិតខំសិក្សា ហ្វឹកហ្វឺន និងអាចទទួលបានជោគជ័យបន្ទាប់ពីការសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុនផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា