Connect with us

ព័ត៌មានជាតិ

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

បានផុស

នៅ

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកែប ដែលមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋបានរួចរាល់១០០% នៅសល់តែការបិទផ្សាយជាសាធារណៈ និងដំណាក់កាលចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការចែកប័ណ្ណកម្មសិទ្ធិថ្ងៃនេះ ជាការចែកលើកទី១៤ហើយ ក្នុងចំណោមភូមិទាំង១៨ នៃខេត្តកែបទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងបែបនេះនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនម្ចាស់ ក្បាលដីស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបាបន្តថា នៅទូទាំងខេត្តកែប នៅសល់ភូមិចំនួន ៤ ទៀត ដែលនៅមិនទាន់ចែកប័ណ្ណមាន ភូមិទូលសាងាំ ភូមិអង្កោល នៃឃុំអង្កោល ភូមិចំការបី នៃឃុំពងទឹក ក្នុងស្រុកដំណាកចង្អើរ និងភូមិថ្មី ក្រុងកែប។ បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា បណ្ណកម្មសិទ្ធិនេះជាភស្តុតាងបញ្ជាក់ពីភាពស្របច្បាប់ ដែលត្រូវបានការពារ ដោយច្បាប់ និងធានាដោយរដ្ឋ។

ទោះជាយ៉ាងណា អភិបាលខេត្តកែប បានណែនាំទៅដល់មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សុរិយោដី ខេត្តកែប ត្រូវធ្វើឲ្យបាននូវការចុះបញ្ជីដីធ្លី សាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ ដែលនាធាថា ផែនទី និងផែនដី ត្រូវតែបន្ស៊ីគ្នា ការធ្វើដូចនេះគឺដើម្បីឈានទៅបញ្ចប់ឲ្យបាន នូវជម្លោះផ្សេងៗដែលកើតមានពាក់ព័ន្ធបញ្ហាដីធ្លីនេះ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ឱ្យដឹងទៀតថា ខេត្តកែប គឺមានតិចតួចណាស់ ដែលកើតមានទំនាស់ដោយសារបញ្ហារឿងដីធ្លីមួយនេះ៕

ដោយ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម