ព័ត៌មានជាតិ
ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមសម្របសម្រួលដល់ពលករកម្ពុជា ដែលមានបំណងវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំថ្មី ខាងមុខនេះ នៅតាមបណ្ដាច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។

កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញនេះ នៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកសន្តិអភិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមសម្របសម្រួលដល់ពលករកម្ពុជា ដែលមានបំណងវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំថ្មី ខាងមុខនេះ នៅតាមបណ្ដាច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។
កិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការងារ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុព័ន្ធអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសៈកែវ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ និងការិយាល័យ និងប៉ុស្តិ៍ចំណុះការិយាល័យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាំយាម ព្រំ ដូង ភ្នំដី ស្ទឹងបត់ អូរស្មាច់ និងជាំ ផងដែរ។

ជាមួយនោះ បន្ទាប់ពីកិច្ចប្រជុំ ប្រតិភូ បានចុះពិនិត្យទីតាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិខេត្តបាត់ដំបង ដើម្បីរៀបចំលំហូរទទួលពលករ រួមទាំងពិនិត្យទីតាំងសង់រោងសម្រាប់ចែកទឹកដល់ពួកគាត់ និងសម្រាករង់ចាំជិះឡានត្រឡប់ទៅប្រទេសកម្ពុជា៕






-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?