Connect with us

ព័ត៌មានជាតិ

អំបុកខ្មែរ​ជិតឈាន​សម្រេច​នាំចេញទៅលក់នៅ​ប្រទេស​​ថៃ

បានផុស

នៅ

អ្នក​ស្រី ញ៉ែម ច័ន្ទនី អគ្គនាយក​ក្រុមហ៊ុន «ហេង ច័ន្ទនី អង្គរមាស» បាន​ឲ្យ ​«កម្ពុជា​ថ្មី​»​ ដឹង​ថា ​សហគ្រាស​របស់​លោក​ស្រី​​កំពុង​ត្រៀមនាំ​ចេញ​អំបុក​ខ្មែរ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ថៃ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​គម្រោងអាច​នឹង​នាំ​ចេញ​អំបុក​ទាំង​ ៥ ​ប្រភេទ​ដែល​មាន​ផលិត​ក្នុង​សហគ្រាស ដូច​ជា អំបុក​សារាយ​សមុទ្រ, អំបុក​ផ្លែឈើ​ចម្រុះ, អំបុក​ចែក​បាត់ដំបង, អំបុក​លាយ​គ្រឿង និង​អំបុក​ធម្មជាតិ។ នេះបើ​តាម​អ្នក​ស្រី ញ៉ែម ច័ន្ទនី។

បន្ថែម​ពី​នេះ​ក៏​នៅ​មាន​ត្រី​ទាំង​៥ ប្រភេទ ដូច​ជា​ ត្រី​ឆ្ងាញ់​ធម្មជាតិ, ត្រី​ឆ្ងាញ់​ទន្លេសាប, ត្រី​ឆ្អើរ​បាត់ដំបង, ត្រី​រសជាតិ​ហិរ, ត្រី​រស​ជាតិ ល្ង ជា​ដើម។ សរុប​មាន​ផលិតផលសហគ្រា​ស​​ចំនួន ​១៥ ​មុខក្នុងការ​នាំចេញ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ថៃតម្រូវការ​ប្រមាណ ១២​ មុខ​ប៉ុណ្ណោះ។

ទាក់ទង​ការ​ច្នៃ​អំបុក​ទៅ​លក់នៅ​ទី​ផ្សារ​ខាង​ក្រៅ​ លោក​ស្រី​ ញ៉ែម ច័ន្ទនី បាន​ឲ្យ​កម្ពុជាថ្មីដឹងថា ដោយសារ​​គំនិត​ចង់​អភិរក្ស​នូវ​ប្រភេទ​អាហារ​ដែល​ជា​ប្រពៃណី​ខ្មែរ​ ព្រោះ​លោក​ស្រី​ក៏​ធ្លាប់​ឃើញ​អាហារ​ប្រពៃ​ណី​របស់​ប្រទេស​ដទៃ​ ដែល​មាន​ការ​នាំ​ចេញ​ដូច​គ្នា ហើយ​ប្រជាជន​គេ​មាន​ការ​គាំ​ទ្រ​ជា​ខ្លាំង​ ដូច្នេះ​ក្នុង​នាម​ជា​កូន​ខ្មែរ លោក​ស្រី​ក៏​បាន​ចង់​បាន​បែប​នេះ ចង់​ឃើញ​ផលិត​ផល​ខ្មែរ​មាន​ការ​គាំ​ទ្រ។

ពេលមាន​មាន​ប្រារព្ធ​ពិធី​ដែល​មាន​ដាក់​តាំង​បង្ហាញ​​ពី​អំបុក​ខ្មែរ លោក​ស្រី​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរមិន​សូវ​និយម​ទទួល​ទាន​អំបុក​នោះ​ទេ គឺ​មាន​តិច​តួច​បំផុត​។

យ៉ាងណាមិញ បើ​អគ្គនាយក​ក្រុមហ៊ុនក្រុម​ហ៊ុន​រូប​នេះ ​ប្រទេស​ជិត​ខាងកើត​សរសើរ​នូវ​​អំបុក​ខ្មែរ​របស់យើង។ គេ​ថា​នៅ​អាស៊ី មិន​ទាន់​ឃើញ​មាន​អំបុក​ល្អ​ដូច​នៅ​កម្ពុជា​សោះ គេ​មិន​ដែល​ដឹង​សោះ ថា​កម្ពុជា​អាច​មាន​សមត្ថភាព​ផលិត​បាន​អំបុក​ល្អ​ និង​ស្រប​តាម​ស្តង់​ដារ អនាម័យ​ល្អ​បែប​នេះ។

ក្នុង​ការ​ផលិត​អំបុក​នេះ អ្នក​ស្រី​ ញ៉ែម ច័ន្ទនី អះអាង​ថា ​សុទ្ធ​តែ​ធ្វើតាមស្តង់​ដារ​បច្ចេកទេស​ត្រឹម​ត្រូវ​ដើម្បី​ផលិត​​ឡើង​ មិន​មែន​ចេះ​តែ​ធ្វើ​ៗ​តាម​ចិត្ត​ចង់​នោះ​ទេ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​ចង្វាក់​ផលិត​កម្ម​ គឺ​សហគ្រាស​នៅ​មាន​កម្រិត​នៅ​ឡើយ​ដែល​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត។

ដើម្បី​អាច​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ខាង​ក្រៅ​បាន​កាន់​តែ​ប្រើ​ជាង​នេះ ម្ចាស់សហគ្រាស​លោក​ស្រី ញ៉ែម ច័ន្ទនី បាន​គូសបញ្ជាក់ថា លុះ​ត្រា​មាន​ការ​ចូល​រួម និង​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​បូក​រួម​ទាំង​គុណភាព សុវត្ថិភាព​របស់​ផលិត​ផល​ផង​ដែរ។

ផលិត​ផលអំបុក​​របស់​អ្នកស្រី ញ៉ែម ច័ន្ទនី ធ្វើ​ចេញ​ពី​ស្រូវ ពី​អង្ករ​ខ្មែរ មានច្រើនមុខ​និងច្រើន​​រសជាតិ​មានលាយបញ្ចូល​ទាំង ​​អំបុក ត្រី ល្ង​ គ្រាប់​ធញ្ញជាតិ ដែល​ជួយ​មិន​ឲ្យ​ឡើង​គីឡូ ជាតិ​អាស៊ីដ​​ ហើយ​​បើ​និយាយ​ពី​អំបុក​ផ្លែ​ឈើ​វិញ មាន​ទាំង ទំពាំង​បាយជូ ស្វាយ ដំឡូង ល្ង នៅ​ក្នុង​កំប៉ុង​តែ​មួយ​ ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទេ​ និង​​ជួយ​ឲ្យ​សុខ​ភាព​ល្អ​ថែម​ទៀត។

ក្រៅ​ពី​ប្រទេស​ថៃ អំបុកខ្មែរ​ច្នៃចេញពី​សហគ្រាស​ក្នុង​ខេត្ត​បាត់ដំបងរបស់អ្នកស្រី ញ៉ែម ច័ន្ទនី ​ក៏​មាន​គម្រោង​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​វៀតណាម​បន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម៩ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម