Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលខេត្តស្ទឹងត្រែង

បានផុស

នៅ

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះផ្តល់សេវាព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រ​យាល ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីជួយកាត់បន្ថយ​ការចំណាយថវិកាទៅរកសេវាសុខាភិបាលឯកជននៅឆ្ងាយពីផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន លីណាត អភិបាលរងខេត្ត មានប្រសាសន៍ថា៖ នៅពីថ្ងៃទី ២៤ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋនៅវត្តបញ្ញាវរសរាម ឃុំស្រែក្រសាំង នេះពិតជាបានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលជាពិសេសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ផ្នែកសុខភាពតាមរយៈជួយព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋមកដល់ផ្ទះនៅតាមទីជនបទ។

លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ បេសកកម្មនេះបានធ្វើឡើង ដើម្បីប្រយោជន៍ជួយប្រជាពលរដ្ឋពិតៗ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយពេលវេលា និងថវិកាដោយមិនបាច់ឱ្យពួកគាត់ទៅរកសេវាឆ្ងាយ និងពិបាកក្នុងការធ្វើដំណើរ។

លោក ជា ដែន អនុរដ្ឋលេខាធិការក្រសូងសង្គមកិច្ច និងជាអនុប្រធានក្រុមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះដែរមានប្រសាសន៍ថា៖ ជាក់ស្ដែងដូចនៅពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នាំគ្រូពេទ្យ ចំនួន​៤៨៩នាក់ មកដល់ខេត្តស្ទឹងត្រែង ពិនិត្យនិងជួយព្យាបាលជម្ងឺទូទៅដល់ប្រជាជន សម្រេចលទ្ធផលបានចំនួនជាង​៧.៧០០ នាក់ ក្នុងនោះមានស្រី្តចំនួនជាង ៥.៣០០ នាក់ដែលពួកគាត់មានជំងឺផ្សេងៗពីគ្នា។

លោក សួង ហ៊ី អភិបាលស្រុកសៀមបូកបានចាត់ទុកថា៖ នេះជាចំណែកមួយមានតម្លៃសម្រប់ប្រជាពលរដ្ឋយើង ហើយជីវិតរស់នៅម្នាក់ៗត្រូវការចំាបាច់បំផុតមិនអាចខ្វះបាន គឺបញ្ហាសុខភាព ជាកត្តាចំបង អញ្ចឹងប្រជាពលរដ្ឋដែលមកថ្ងៃនេះពិតជាសប្បាយរីករាយហើយក្នុងនាមអាជ្ញាធរស្រុក សប្បាយជំនួសគាត់បន្ថែមទៀត ដោយគិតថាការមកពិនិត្យព្យាបាល វាមានប្រយោជន៍សំខាន់ណាស់សម្រាប់សុខភាពរបស់គាត់ហើយទទួលបានការព្យាបាលដោយឥតគិតប្រាក់។

លោកស្រី វង្ស ម៉ូត អាយុ៥២ឆ្នាំ រស់នៅភូមិត្បូងខ្លា ឃុំអូរម្រះ បានគាំទ្រដល់ក្រុមគ្រូពេទ្យដែលបានមកផ្តល់សេវាសុខភាព ដល់មូលដ្ឋាន ព្រោះថាទោះបីប្រជាពលរដ្ឋយើងមកពីឆ្ងាយ ហត់យ៉ាងណាក៏សប្បាយចិត្តដែរ មានចិត្តសប្បាយត្រេកអរ ចំពោះគ្រូពេទ្យបានផ្តល់ថ្នាំជូនរូបលោក ដោយមិនតម្រូវឱ្យចំណាយថវិកា។

លោក ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ ការមកបំពេញបេសកកម្មផ្តល់ថ្នាំព្យាបាលពេលនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តអនុវត្តបានល្អ ទៅតាមវេជ្ជបញ្ជាត្រឹមត្រូវ ក្នុងការបំពេញការងារមនុស្សធ៌ម ជូនប្រជាពល​រដ្ឋឱ្យមានសុខភាព និងធ្វើឲ្យសង្គមជាតិយើងឈានឆ្ពោះទៅរកសុខសន្តិភាព វិបុលភាពគ្រប់យ៉ាង។

សូមបញ្ជាក់ថា៖ នេះជាលើកទី១នៅក្នុងឆ្នាំ២០២៤ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុនម៉ានីចំនួន៤៨៩នាក់ បានមកបំពេញបេសកកម្មនៅខេត្តស្ទឹងត្រែងនិងធ្វើប្រឹក្សាផ្តល់ថ្នាំព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៧.៧៩៦នាក់ ក្នុង​នោះស្ត្រី៥.៣៧៩នាក់ដែលក្នុងនោះភាគច្រើនជាជំងឺទូទៅ និងជំងីភ្នែក៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម