Connect with us

ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍៖ លំហូរពលករវិលមកប្រទេសវិញ នឹងមានកំណើនខ្ពស់ជាងឆ្នាំមុនៗ នាឱកាសចូលឆ្នាំខ្មែរ

បានផុស

នៅ

លំហូរពលករខ្មែរវិលត្រលប់ចូលប្រទេសវិញ នឹងមានកំណើនខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ជាពិសេសនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងច្រកទ្វាអន្តរជាតិដូង ដែលអាចមានពលករខ្មែរវិលចូលច្រើនជាងគេ នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ នេះជាការព្យាករណ៍ដោយអគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក​ សុខ វាសនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអគ្គនាយកអន្តោប្រវេសន៍បានព្យាករណ៍ទុកជាមុនពេលនេះ ដោយហេតុមានបទបញ្ជាណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យក្រសួងស្ថានប័នពាក់ព័ន្ធចូលរួមសហការគ្នាក្នុងការជួយសម្របសម្រួលដល់ពលករ ខែ្មរដែលនឹងវិលត្រលប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក សុខ​ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងដូច្នេះថា៖ «យោងតាមបទបញ្ជាណែនាំរបស់ថ្នាក់នាំនេះ អាចនឹងមានការកើនឡើងខ្ពស់ក្នុងការវិលត្រលប់ចូលប្រទេសច្រើនជាងរាល់ឆ្នាំតាមបណ្ដាច្រកទ្វារអន្តរជាតិជាប់ព្រំដែនថៃ ជាពិសេសនៅប៉ុស្តិ៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង ដែលអាចមានពលករខ្មែរចូលច្រើនជាងគេ»

ដើម្បីជាការត្រៀមលក្ខណៈជាមុន លោកឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់កម្លាំងមន្ត្រីបន្ថែមជាច្រើនរូប និងបានចាត់ឱ្យក្រុមការងារជំនាញត្រូវត្រៀមរៀបចំប្រព័ន្ធបចេ្ចកទេសមួយចំនួនក្នុងការជួយសម្របសម្រួលដល់ពលករខែ្មរដែលវិលត្រលប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ។

ឧត្តមសេនីយ៍ឯក សុខ វាសនា លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលបែបបទលើការពិនិត្យដំណើរចេញ-ចូលជូនពលករខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោក សេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវ ព្រមទាំងនាយប៉ុស្តិ៍តាមបណ្ដាច្រកទ្វារអន្តរជាតិពាក់ព័ន្ធមួយចំនួន។   

តាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានក្រុមការងារជាច្រើន ហើយថ្មីៗនេះ ក៏មានកិច្ចប្រជុំពិភាក្សាម្ដងរួចមកហើយក្នុងការត្រៀមលក្ខណៈមួយចំនួនពាក់ព័ន្ធដំណើរចូល-ចេញរបស់ពលករខ្មែរ ដែលនឹងវិលត្រលប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជានេះ។

លោកឧត្តមសេនីយ៍ឯក បន្តថា កិច្ចប្រជុំនេះ គឺបានរៀបចំឱ្យមន្រ្តីនៅតាមបណ្ដាច្រកទ្វារអន្តរជាតិដែលជាប់ព្រំដែនថៃ ត្រូវរៀបចំត្រៀមលក្ខណៈ ដើម្បីធានាឱ្យបានការគ្រប់គ្រង និងសម្រួលដល់អ្នកដំណើរជាតិ-អន្តរជាតិ ជាពិសេសទទួលជួយសម្របសម្រួលជូនពលករខ្មែរមកកម្ពុជាវិញ ធ្វើដំណើរចេញចូលឱ្យបានស្រួល ឆាប់រហ័ស ប្រកបដោយសន្តិសុខ និងមានសុវត្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម