ព័ត៌មានជាតិ
ទីតាំងកម្សាន្តជាច្រើនកន្លែង ត្រូវអាជ្ញាធរខណ្ឌច្បារអំពៅ ចុះផ្អាកបណ្ដោះអាសន្ន បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ថ្មីៗនេះ
នៅថ្ងៃទី២០ ខែកុម្ភៈនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានចាត់ឲ្យ លោក លោកស្រីអភិបាលរងខណ្ឌដឹកនាំកម្លាំងចម្រុះចុះផ្អាកអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្តក្នុងមូលដ្ឋានខណ្ឌច្បារអំពៅជាបណ្ដោះអាសន្នរង់ចាំមានបទបញ្ជាថ្មី។

យោងតាមប្រភពព័ត៌មានពីលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា យោងតាមបញ្ជរពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានអនុញ្ញាតឲ្យរូបលោក និងលោក លោកស្រីអភិបាលរងខណ្ឌដឹកនាំកម្លាំងចម្រុះចុះទៅតាមទីបើកអាជីវកម្ម ខារ៉ាអូខេនិងក្លឹបកម្សាន្តក្នុងមូលដ្ឋានខណ្ឌច្បារអំពៅតាមបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្របតាមលិខិតលេខ២២៣ សខល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ខណៈដែលមានការផ្ទុះជំងឺកូវីដ១៩ កាលពីយប់រំលងថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់មានអ្នកផ្ទុករហូតដល់៣២នាក់។


លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា ខណៈដែលកម្លាំងចម្រុះចុះមកណែនាំដល់ម្ចាស់ទីតាំងឲ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្នមក គឺបងប្អូនលោកបានស្ម័គ្រចិត្តចូលរួមផ្អាកតាមការណែនាំរបស់អាជ្ញាធរ ដោយពុំមានការតវ៉ាឡើយព្រោះម្ចាស់អាជីវកម្ម ក៏មានការភ័យខ្លាចផងដែរ។


ទាក់ទិននិងការផ្អាកអាជីវកម្មនេះ ផងដែរ គឺមានការសាទរពីបងប្អូនប្រជាពលរដ្ឋ ព្រោះជំងឺដ៏សាហាវនេះ អាចចម្លងដោយសារតែមានមនុស្សកកកុញទៅចូលលេងកម្សាន្ត៕
អត្ថបទ៖ នរា
សូមចុចអាន៖ ឃាត់ខ្លួនមេខ្យល់ម្នាក់ ទៅតុលាការ ខណៈតម្លៃនាំចេញទៅប្រទេសថៃ ២០ម៉ឺនរៀលក្នុងមនុស្សម្នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត