ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌៖ សមត្ថកិច្ចកំពុងធ្វើការតាមជំហានៗ លើរឿងពលរដ្ឋចាញ់បោកក្រុមហ៊ុន CIC Plc
ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ ថា ស្ថាប័នសមត្ថកិច្ចកំពុងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងរ៉ាវពលរដ្ឋចាញ់បោកក្រុមហ៊ុន CIC Plc និងបានធ្វើការជាជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។
ក្រសួងយុត្តិធម៌ បានឱ្យដឹងថា តាមព័ត៌មានដែលក្រសួងទទួលបានពីស្ថាប័នមានសមត្ថកិច្ច គឺករណីចាញ់បោកក្រុមហ៊ុន CIC Plc នេះ ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ។ មិនដូចករណីរឿង ឡេង ចាន់ណា ត្បិតថាករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។

ចំពោះការចោទរបស់អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិថាអាជ្ញាធរសមត្ថកិច្ចមិនធ្វើការងារលើករណីនេះ ក្រសួងយុត្តិធម៌ក៏បានបំភ្លឺថា ស្ថាប័នមានសមត្ថកិច្ច កំពុងធ្វើការងារជាប់ជាប្រចាំលើករណីនេះ។ក្រសួងយុត្តិធម៌ ក៏បានសុំឱ្យពលរដ្ឋរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ