ព័ត៌មានជាតិ
ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប
ដីព្រៃរបស់រដ្ឋជាច្រើនហិចតា នៅចំណុចច្រកម្លូ ស្ថិតនៅតំបន់ព្រៃឡង់ ភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការឈូសឆាយកាប់បំផ្លាញយកមកធ្វើកម្មសិទ្ឋ ពីសំណាក់ក្រុមឈ្មួញ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកឈូសឆាយព្រៃរដ្ឋនៅតំបន់ព្រៃឡង់ មានឈ្មោះ ម៉ាប់ បានយកត្រាក់ទរ័របស់ខ្លួនចូលទៅឈូសឆាយយកដីព្រៃធ្វើកម្មសិទ្ធិ ខណៈពលរដ្ឋនៅមិនទាន់ឃើញអាជ្ញាធរចាត់វិធានការណាមួយនៅឡើយ។
លោក តូច សុភី ជាភ្នាក់ងារបរិស្ថានគ្រប់គ្រងនៅតំបន់ព្រៃឡង់ បានឲ្យដឹងថា លោកចាត់កម្លាំងចុះទៅពិនិត្យនឹងចាត់ការទៅតាមច្បាប់។ លោក អះអាងថា កម្លាំងជំនាញមិនដែលធ្វេសប្រហេស និងការបំពេញតួនាទីរបស់ខ្លួនម្ដងឡើយ ហើយលោកតែងតែចាត់កម្លាំងជំនាញចុះពិនិត្យជានិច្ច ប៉ុន្តែពួកគាត់មានគ្នាតិច វិសាលភាពគ្រប់គ្រងមានទំហំធំធេងណាស់ ចឹងត្រូវមានការចូលរួមទប់ស្កាត់ទាំងអស់គ្នា។

ជុំវិញការបំភ្លឺរបស់មន្ត្រីជំនាញនេះដែរ គេនៅមិនទាន់ឃើញមានសមត្ថកិច្ចជំនាញណាម្នាក់ចុះមកបង្ក្រាបសោះឡើយ។
ដោយឡែក ពលរដ្ឋនៅស្រុកឆែប បានឲ្យដឹងថា នៅតំបន់ខាងលើសំបូរទៅដោយព្រៃដីមានជីវជាតិល្អ ហេតុនេះហើយក្រុមឈ្មួញតែងតែចង់បានដោយបំពានមិនខ្លាចច្បាប់ ដោយពួកគេបានខិតខំរកគ្រប់ល្បិចកល ដើម្បីច្បាមយកមកធ្វើជាកម្មសិទ្ឋិរបស់ខ្លួន ហើយនៅមានមេឈ្មួញមានលុយជាច្រើនទៀត កំពុងលួចឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ឋផ្ទាល់ខ្លួន ហើយពួកគេតែងតែរួចផុតពីការបង្ក្រាបនិងមិនជាប់ទណ្ឌកម្មពីសំណាញ់ច្បាប់នោះឡើយ។
ប្រជាពលរដ្ឋបានសំណូមពរដល់លោកគឹម រិទ្ធី អភិបាលខេត្តព្រះវិហារ និងក្រសួងពាក់ព័ន្ធនានា មេត្តាចាត់វិធានការក្តៅចំពោះក្រុមឈ្មួញដែលកំពុងធ្វើព្យុះភ្លៀងតាមទំនើងចិត្តដោយមិនខ្លាចច្បាប់សោះឡើយ៕
អត្ថបទ៖ ជុន កុសល


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ