Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

បានផុស

នៅ

តាមសេចក្ដីបំភ្លឺរបស់អ្នកឧកញ៉ា គួច ម៉េងលី ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃទី២៥ ខែមីនា  បានឱ្យដឹងថា អ្នកឧកញ៉ា លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ចាប់តាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨មកម៉្លេះ។ អ្នកឧកញ៉ា បានចេញមកបំភ្លឺបែបនេះ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយខ្លឹមសារនានាដោយបានផ្សាភ្ជាប់រូបលោក ទៅនឹងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CIC Plc។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតបំភ្លឺ អ្នកឧកញ៉ា គួច ម៉េងលី បានសរសេរដូច្នេះថា « ចាប់ពីថ្ងៃទី០២ ខែវិច្ឋិកា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ខ្ញុំបាទលែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌាន  អ៉ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investor Corporation Plc.(CIC)ទៀតហើយ»។

គួរឱ្យដឹងថា ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន លោក គួច ម៉េងលី បានទម្លាយឱ្យដឹងថា លោកបានចាញ់បោកក្រុមហ៊ុនរកស៊ីវិនិយោគ CIC Plc ក្នុងទំហំទឹកប្រាក់ចំនួនជិត៣០ម៉ឺនដុល្លារ។ តាមលិខិតបំភ្លឺសាធារណៈដែលចេញនៅថ្ងៃទី២៥ ខែមីនា នេះ អ្នកឧកញ៉ា គួច ម៉េងលី បានអះអាងថា រាល់ថវិការដែលលោកចាញ់បោក គឺជាថវិការផ្ទាល់ខ្លួន។ លោក បានអះអាងថា លោកមិនដែលបានកៀរគរប្រមូលថវិកាពីនរណាម្នាក់ ឬក្រុមហ៊ុនណាមួយ ដើម្បីយកមកវិនិយោគជាមួយក្រុមហ៊ុន CIC Plcឡើយ។    

ជុំវិញរឿងរ៉ាវ ក្រុមហ៊ុនវិនិយោគ CIC Plc នេះ ក្រសួងយុត្តិធម៌បានអះអាងថា ស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននិងកំពុងធ្វើការតាមជំហានៗ ប្រកបដោយការយកចិត្តទុកខ្ពស់បំផុត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម