Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

បានផុស

នៅ

ទីភ្នាក់ងារ​ជាតិ និង​មុខរបរ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០២៤​នេះ បាន​នាំយក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ្វ៊ូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការ​ដាក់​មជ្ឈមណ្ឌល​ការងារ​ចល័ត​របស់​ទីភ្នាក់ងារ​ជាតិ និង​មុខរបរ នៅ​ជុំវិញ​រោងចក្រ​នាពេលនេះ​គឺជា​យន្តការ​របស់​រាជ​រដ្ឋាភិបាល​ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ក្នុងការ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​កម្មករ​និយោជិក​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ​។

បើតាម​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រុមការងារ និង​រថយន្ត​នៃ​មជ្ឈមណ្ឌល​ការងារ​ចល័ត​នៃ​ក្រសួង​ការងារ​កំពុង​ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ និង​ចុះឈ្មោះ​អ្នកស្វែងរក​ការងារ នៅ​តំបន់​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ ផ្ទាល់​តែម្តង ធ្វើយ៉ាងណា​ផ្តល់​ភាពងាយស្រួល​សម្រាប់​កម្មករនិយោជិត​ដែល​ពុំទាន់​រក​ការងារ​ថ្មី​ធ្វើ​ធ្វើ​បាន​អាច​ស្វែងរក​ការងារ​ថ្មី​បន្ទាប់ពី​រោងចក្រ​នេះ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ខូចខាត​ទាំងស្រុង​កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ​។

ជាការ​កត់សំគាល់ តាមរយៈ​មជ្ឈមណ្ឌល​ការងារ​ចល័ត​សម្រាប់​ផ្តល់ព័ត៌មាន​អំពី​ឱកាស​ការងារ​ជូន​កម្មករនិយោជិត​នៃ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក ស្រុក​អង្គស្នួល ខេត្តកណ្តាល មានការ​ចាប់អារម្មណ៍ និង​ការគាំទ្រ​ពី​សំណាក់​បងប្អូន​កម្មករ​និយោជិត​ជាច្រើន​។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែមីនា ២០២៤ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​ណែ​នាំឱ្យ​កម្មករនិយោជិត​នៃ​រោងចក្រ អ​.​ជី ហ៊្វូតវែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក ត្រៀម​ឯកសារ​ទៅ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ នៅ​បរិវេណ​សាលាស្រុក​អង្គស្នួល ចាប់ពី​ម៉ោង​៨៖៣០​នាទី​ព្រឹក ថ្ងៃទី​៣០​ខែមីនា ឆ្នាំ​២០២៤​តទៅ​។

​សម្រាប់​ឯកសារ​ដែល​បងប្អូន​ក​ម្មករ​និយោជិត​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​មានដូចជា​៖ ១. ប័ណ្ណ​(​កាត​) សម្គាល់​ខ្លួន​កម្មករនិយោជិត (​ច្បាប់ដើម​) ឬ​កិច្ចសន្យាការងារ និង​សៀវភៅ​ការងារ​កម្មករនិយោជិត ឬ​ប័ណ្ណសមាជិក ប​.​ស​.​ស​. ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន និង​២. ប័ណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករនិយោជិក​ម្នាក់ៗ (​បើ​មាន​)»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម