ព័ត៌មានជាតិ
អគ្គនាយកធនធានមនុស្ស ជំរុញមន្ត្រីបន្តបំពេញភារកិច្ចដោយការទទួលខុសត្រូវ ដើម្បីក្រសួងមហាផ្ទៃ
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីគ្រប់កម្រិតចំណុះអគ្គនាយកដ្ឋាននេះ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវ ប្រកបដោយឆន្ទៈមោះមុត ប្ដេជ្ញាចិត្តខ្ពស់ បន្តកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងល្អ ព្រមទាំងអនុវត្តការងារ ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួងមហាផ្ទៃ។

ការណែនាំរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៦ខែ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដំណាក់កាលទី១។ កិច្ចប្រជុំនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្រ្តីនៃអគ្គនាយកដ្ឋានធនធានមនុស្ស។
នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានធនធានមនុស្សដែលបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈមោះមុត មានការប្ដេជ្ញាចិត្ត មានកិច្ចសហការ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ ស្របតាមកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ និងការណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃលើការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សដល់មន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ រួមមាន មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ លោក បន្ថែមថា ការបង្កើតអគ្គនាយកដ្ឋាននេះឡើង គឺជាការធ្វើកំណែទម្រង់របស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
បន្ថែមលើនេះ លោកអគ្គនាយក បានធ្វើបទបង្ហាញផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យតម្រង់ទិសសម្រាប់អគ្គនាយកដ្ឋានធនធានមនុស្ស អនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានជោគជ័យ ស្របតាមផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ ដែលបានកំណត់៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ