ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសាធារណការជិះកង់ពិនិត្យផ្លូវជាតិ ២១ និងច្រាំងតាមព្រែកព្រំដែនវៀតណាម
រដ្ឋមន្ត្រីក្រសួងសាធាណរការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងជិះកង់ត្រួតពិនិត្យផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំដែនកម្ពុជា-វៀតណាម)។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តីក៏បានអញ្ជើញចុះពិនិត្យការងារសាងសង់ជញ្ជាំងបេតុងការពារច្រាំងព្រែក ត្រង់ចំណុចបង្គោលព្រំដែនលេខ២៤៦ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីទប់ស្កាត់ និងការពារបង្គោលព្រំដែនដែលជាសំណង់ប្រវត្តិសាស្ត្រកុំឲ្យបាក់ចូលក្នុងព្រែក ក៏ដូចជាដើម្បីថែរក្សាការពារពីការប្រែប្រួលបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិផងដែរ។


ផ្លូវជាតិលេខ២១នេះ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ (ពីតាខ្មៅ ដល់ ជ្រៃធំ) ត្រូវ បានបើកការដ្ឋានសាងសង់ធ្វើឱ្យប្រសើរឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាង សង់នៅខែតុលា ឆ្នាំ២០១៧ កន្លងទៅ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


