ព័ត៌មានជាតិ
HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម
នៅក្នុងប្រទេសកម្ពុជា Herbalife បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលវាមិនត្រឹមតែជាការងារសង្គម តែជាការសង្គ្រោះជីវិតមនុស្សផងដែរ។

កម្មវិធីនេះមានការចូលរួមពីបុគ្គលិកក្រុមហ៊ុន និងសមាជិកឯករាជ្យ Herbalife ប្រមាណជាង ១០០ នាក់ ចូលរួមធ្វើការបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត។ ឈាមដែលត្រូវបានបរិច្ចាគ នឹងត្រូវរក្សាទុកនៅ NBTC ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលមានតម្រូវការ។
ក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការទំនួលខុសត្រូវសង្គម (CSR) ប្រចាំឆ្នាំ ក្រុមហ៊ុន Herbalife កម្ពុជាបានរៀបចំទិវាបរិច្ចាគឈាមបានរយៈពេល ៦ឆ្នាំមកហើយ។ ទិវាបរិច្ចាគឈាមឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅក្រុមហ៊ុន Herbalife សាខាភ្នំពេញដែលបើកទទួលទាំងសមាជិក បុគ្គលិក និងសាធារណជនផងដែរ ដែលយើងទទួលបានឈាមសរុបចំនួន ៧៩ សាក់។

អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife មានប្រសាសន៍ថា៖ “នេះជាឆ្នាំទី ៦របស់យើង ក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ដែលពួកយើងចែករំលែកតម្លៃដូចគ្នាក្នុងការជួយអ្នកដទៃ។ ថ្ងៃនេះ បុគ្គលិក និងសមាជិកក្រុមហ៊ុន Herbalife កម្ពុជា កំពុងជួបជុំគ្នាក្នុងការគាំទ្របេសកកម្មរួមរបស់យើងម្តងទៀត។ យើងទាំងអស់គ្នាមានមោទនភាព ក្នុងការក្លាយជាអ្នកបរិច្ចាគឈាម និងបន្តបេសកកម្មសង្គ្រោះជីវិតរបស់យើង។ យើងទាំងអស់គ្នាអាចបង្កើតភាពខុសប្លែកគ្នានៅក្នុងសហគមន៍របស់យើង ហើយការបរិច្ចាគឈាមគឺជាមធ្យោបាយងាយស្រួលមួយក្នុងការធ្វើឱ្យមានការផ្លាស់ប្ដូរដ៏មានអត្ថន័យ។”
លោកស្រីវេជ្ជ. ឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានមានប្រសាសន៍ដែរថា៖ “ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល និងបុគ្គលិកទាំងអស់ នាងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ពីបុគ្គលិក និងសមាជិកក្រុមហ៊ុន Herbalife កម្ពុជា ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។ នាងខ្ញុំសូមសម្តែងអំណរគុណជាអនេកប្បការចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវឱ្យមានការគាំទ្របន្តទៀតតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗក្នុងពេលខាងមុខ”។

បញ្ជាក់៖ ការផ្តល់ឈាមមិនមានការប៉ះពាល់ដល់សុខភាពយើងនោះទេ។ ឈាមដែលបាត់បង់ នឹងបំពេញវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោង ដោយពិសាទឹក ផ្លែឈើ ឬអាហារសម្រន់ផ្សេងៗ។ ជាទូទៅយើងអាចធ្វើការផ្តល់ឈាមនៅរៀងរាល់ ៣-៤ ខែម្តង ក្នុងមួយឆ្នាំ។
អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨០។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្ត្រដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង ៩០។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ