ព័ត៌មានជាតិ
លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា
ដើម្បីតម្រង់ទិសការងារ និងលើកកម្ពស់តួនាទីឱ្យកាន់តែសកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានណែនាំឱ្យស្ថាប័នស្រាវជ្រាវមួយនេះ បង្កើនកិច្ចសហការជាមួយដៃគូខាងក្រៅ ដើម្បីរៀបចំសន្និសីទកម្រិតអន្តរជាតិឱ្យបានច្រើន ពិសេសពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ណែនាំបែបនេះនៅក្នុងឱកាសដែលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ គោលបំណងនៃកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា កំណត់អាទិភាព និងតម្រង់ទិសដៅការងារ ស្របតាមបរិការណ៍ថ្មី និងសក្តានុពលរបស់រាជបណ្ឌិត្យសភាកម្ពុជា សំដៅបន្តលើកកម្ពស់កេរ្តិ៍ឈ្មោះស្ថាប័ន ក៏ដូចជាពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ពិសេសលើការងារស្រាវជ្រាវ និងការអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលរាជបណ្ឌិត្យសភាកម្ពុជាខិតខំសម្រេចបាននាពេលកន្លងមក ពិសេសវចនានុក្រមខ្មែរ ឆ្នាំ២០២២ និងការអនុម័តវាក្យសព្ទថ្មី ក្នុងវិស័យវិទ្យាសាស្រ្តពិត ព្រមទាំងការងារសិក្សាស្រាវជ្រាវ និងបោះពុម្ភផ្សាយលើប្រធានបទសំខាន់ៗមួយចំនួន ដែលមានប្រយោជន៍ និងទទួលបានការចាប់អារម្មណ៍ទាក់ទាញខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។
ទន្ទឹមនឹងជោគជ័យទាំងនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បន្តបានផ្តល់ការណែនាំមួយចំនួន ដើម្បីតម្រង់ទិសនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ហើយត្រូវសម្រិតសម្រាំងផ្តោត តែលើប្រធានបទដែលមានគុណប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជា សម្រាប់បម្រើឱ្យការកំណត់ និងការរៀបចំចក្ខុវិស័យ គោលនយោយបាយ និងយុទ្ធសាស្រ្តនានាសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រយៈពេលវែង ព្រមទាំងការលើកស្ទួយ និងថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ជាតិ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជំរុញរាជបណ្ឌិត្យសភាកម្ពុជាឱ្យបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីជៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នាទាំងជាមួយអង្គភាពនានានៃទីស្តីការគណៈរដ្ឋមន្រ្តី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ។ មួយវិញទៀត ក៏ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ក្នុងការរៀបចំសន្និសីទកម្រិតអន្តរជាតិ លើប្រធានបទសំខាន់ៗមួយចំនួន ពិសេសពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ឱ្យរៀបចំធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្ត៣ឆ្នាំ បន្តពីផែនការយុទ្ធសាស្រ្ត៣ឆ្នាំ (២០២២-២០២៤) ហើយអង្គភាពនីមួយៗនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ត្រូវរៀបចំនូវផែនការសកម្មភាពការងារ ដោយផ្អែកលើផែនការយុទ្ធសាស្រ្តនេះ ដើម្បីកំណត់អាទិភាពការងារ និងធនធាន ទាំងហិរញ្ញវត្ថុ និងមនុស្ស សំដៅបង្កើនការទទួលស្គាល់ឱ្យកាន់តែទូលំទូលាយចំពោះរាជបណ្ឌិត្យសភាកម្ពុជា ពីសំណាក់គ្រប់ក្រសួង ស្ថាប័ន និងដៃគូនានា ទាំងកម្រិតជាតិ និងអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំមួយចំនួនទៀតដល់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធការងារឱ្យមានលក្ខណៈជាស្ថាប័ននីយកម្ម ជាជាងធ្វើតាមរបៀបជាបុគ្គល ដើម្បីនិរន្តរភាពស្ថាប័នផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២២ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)