Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

បានផុស

នៅ

ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានអំពាវនាវដល់សាធារណៈជន ចូលរួមឆ្លើយតបដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើការផ្សព្វផ្សាយព័ត៌មាននានានៅលើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវ ក្នុងវគ្គបណ្តុះបណ្តាល សមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១០០ នាក់ ជំនាន់ទី១ ស្តីពី (មូលដ្ឋានគ្រឹះការសរសេរព័ត៌មាន ដែលផ្តោតលើការចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬប្រឌិត) ពិសេសធ្វើយ៉ាងណារួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយប្រឌិត ក្នុងន័យញុះញង់ទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ឬព័ត៌មានមិនពិតទាំងឡាយណាដែរអាចបង្កក្លាយទៅជាវិទង្ហសនានយោបាយជ្រុលនិយម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

ដើម្បីឆ្លើយតប ទៅនឹងការទប់ស្កាត់ការផ្សព្វផ្សាយរាល់ព័ត៌មានក្លែងក្លាយ លោក ហេង សំណាង បានអំពាវនាវដល់សាធារណៈជនឱ្យ ស្វែងរកប្រភពព័ត៌មានដែលមានប្រភពត្រឹមត្រូវ ច្បាស់ការចេញពីស្ថាប័នផ្លូវការ ពិតឬក្លែងក្លាយ ហើយកុំទាន់ធ្វើការវិនិច្ឆ័យ និងចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។ រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទព័ត៌មានប្រឌិត។ ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មាននានាជាបន្ទាន់ដើម្បីបន្សាបព័ត៌មានក្នុងន័យទុច្ចរិតណាមួយ។

ព្រមទាំងអំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ។ ជាពិសេស សូមបញ្ឈប់ការនាំគ្នាចែករំលែកបន្ត ឬ Like Comment Share ចំពោះព័ត៌មានដែលមិនពិត ពីព្រោះការចែករំលែកព័ត៌មានទាំងនោះវាអាចបណ្តាលក្លាយជាជនរងគ្រោះ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ នាទីutes មុន

ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ

ព័ត៌មានជាតិ៧ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ គំនិតផ្ដួចផ្ដើមបង្កើត«អង្គរសង្ក្រាន្ត»ឡើង គឺកើតចេញពីលោកជំទាវ ហ៊ុន ម៉ាណា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

វៀតណាម​គ្រោងបង្ក្រាបលើទំនិញចិន ដែលប្រើប្រទេសខ្លួនដើម្បីនាំចេញទៅអាមេរិក

សេចក្ដីជូនដំណឹង៨ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សន្តិសុខសង្គម១៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម